អង់គ្លេស៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញលើពិភពលោក Roll Royce បានដាក់បង្ហាញនូវរថយន្តដ៏ថ្មីរបស់ខ្លួន Rolls-Royce Cullinan ដែលវាជារថយន្ត 4x4 ដ៏ប្រណីតបំផុតលើលោកនេះដើម្បីវាយលុកទីផ្សាររថយន្ត។

រថយន្ត Cullinan ត្រូវបានគេផលិតនៅរោងចក្រ Rolls-Royce Goodwood ដែលស្ថិតនៅក្នុងប្រទេសអង់គ្លេសដើម្បីបង្កើនទីផ្សារការលក់រថយន្តប្រណីតៗ និង ប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តដទៃទៀតដូចជា Jaguar, Maserati, Lamborghini និង Aston Martin ព្រោះក្រុមហ៊ុនទាំងនោះគ្រោងនឹងធ្វើរថយន្តSUV ដ៏ទំនើប ប៉ុន្តែជាលក្ខណៈរថយន្តដែលមានរាងខ្ពស់ៗ។ 

ខាងក្រោមជាវីដេអូបង្ហាញពីRolls-Royce Cullinan 4x4៖

រថយន្តRolls-Royce Cullinan 4x4

ចំណុចដែលគួរឲ្យទាក់ទាញរបស់ Rolls-Royce Cullinan 4x4នេះគឺវាត្រូវបានគេបន្ថែមកៅអី២នៅខាងក្រោយគូទឡាន និង តុមួយ ដែលអាចឲ្យយើងអង្គុយជិះបានយ៉ាងស្រួល ដោយមិនចាំបាច់ភ័យសោះឡើយ ដែលអាចជួយសម្រួលយើងនៅពេលដែលជិះគ្នាច្រើនផងដែរ។

កៅអី២នៅខាងក្រោយគូទឡាន និង តុមួយ
កៅអី២នៅខាងក្រោយគូទឡាន និង តុមួយ

ចំណែកនៅខាងក្នុងកន្លែងអង្គុយរបស់ Rolls-Royce Cullinan 4x4វិញគឺថា ពិតជាឡូយមែនទែនព្រោះវាមានកន្លែងផ្ទុកភេសជ្ជៈ និងកែវសម្រាប់ផឹក ដែលធ្វើឡើងចេញមកជាមួយការរចនាបែបកញ្ចក់យ៉ាងស្រស់ស្អាត ហើយយើងក៏អាចក្លាសេ្សភេសជ្ជៈបានផងដែរ។

រូបភាពខាងក្នុងរថយន្ត Rolls-Royce Cullinan 4x4

យើងមិនចាំបាច់បារម្មណ៍ជាមួយនឹងការចុះឡើងរថយន្ត Rolls-Royce Cullinan 4x4នោះទេ ព្រោះវាមានប៉ូតុងដោះសោរដោយស្វ័យប្រវត្តិ ដែលជាប់នឹងទ្វារខាងក្នុង និងខាងក្រៅរថយន្តតែម្តង ដោយវាអាចបន្ទាបកម្ពស់រថយន្តបានដល់ទៅ ៤០មីលីម៉ែត្រនៅពេលដែលយើងឡើង និង ចុះពីរថយន្តដោយខ្លួនឯងតែម្តង។

ចំពោះរថយន្តនេះ គឺក្រុមហ៊ុន Rolls-Royce បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗដ៏ពិសេសជាច្រើន និង អាចឲ្យរថយន្តធ្វើការបើកបរទៅតាមស្ថានភាពបានច្រើនរបៀបដូចជា ការជិះឡើងចុះភ្នំ ចុះទឹក ឡើងចុះភ្នំទឹកកក ជិះលើខ្សាច់ ជាដើម។ 

រថយន្ត Rolls-Royce Cullinan 4x4
រថយន្ត Rolls-Royce Cullinan 4x4
រថយន្ត Rolls-Royce Cullinan 4x4
រថយន្ត Rolls-Royce Cullinan 4x4
រថយន្ត Rolls-Royce Cullinan 4x4

រថយន្ត Rolls-Royce Cullinan 4x4 នោះមានកម្ពស់ជាង១,៨ម៉ែត្រ និងមានទម្ងន់សរុបជាង ២,៦តោនដែលជារថយន្តត្រឹមត្រូវតាមខ្នាត 4x4 តែម្តង។

វាត្រូវបានបំពាក់ដោយម៉ាស៊ីន v12 twin-turbo ចំណុះ ៦,៧៥លីត្រដែលមានកម្លាំងខ្លាំង ដោយអាចបើកបរក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងពេលត្រឹមតែ ៥វិនាទីប៉ុណ្ណោះ ហើយវាអាចធ្វើដំណើរបានល្បឿនលឿនបំផុត ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ 

កម្លាំងម៉ាស៊ីនV12 របស់រថយន្តRolls-Royce Cullinan 4x4
រូបភាពខាងក្នុងរថយន្ត Rolls-Royce Cullinan 4x4
រូបភាពខាងក្នុងរថយន្ត Rolls-Royce Cullinan 4x4
រូបភាពខាងក្នុងរថយន្ត Rolls-Royce Cullinan 4x4

យ៉ាងណាមិញ មេវិស្វករគម្រោងរបស់ Cullinan លោកស្រី Caroline Krismer បានចំណាយពេលប្រាំឆ្នាំចុងក្រោយនៃជីវិតរបស់នាងជាមួយនឹងក្រុមការងាររបស់នាងដែលកំពុងបំពេញបេសកកម្ម 4X4 ដែលជាឡានទី ៦ ដែលនាងធ្វើគម្រោងរហូតមកនេះ។

នាងបាននិយាយថា៖  "វាជាចំណង់ចំណូលចិត្តរបស់ខ្ញុំ។ ខ្ញុំស្រឡាញ់ឡាន ហើយខ្ញុំចូលចិត្តឡានដែលប្រណីត។ ឥឡូវនេះវានៅទីនេះហើយ ខ្ញុំត្រូវតែកាន់ក្តោបក្តាប់ដោយខ្លួនឯង។ អ្នកនឹងមានអារម្មណ៍ថា អ្នកមានសុវត្ថិភាពនៅក្នុងឡាន នៅពេលបើកបរដោយខ្លួនឯង មិនថានៅលើផ្លូវពិបាកបែបណានោះទេ"។  

លោកស្រី Caroline Krismer​ជាមេវិស្វករគម្រោងរបស់ Cullinan

សម្រាប់តម្លៃរថយន្ត Rolls-Royce Cullinan 4x4 នេះវិញត្រូវបានគេឲ្យដឹងថា វានឹងដាក់លក់ក្នុងតម្លៃ  ៣៣៧ ៩៧៤ ដុល្លារសហរដ្ឋអាមេរិក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]