ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀងនិងជាអ្នកតែងនិពន្ធបទចម្រៀង Original Song ល្បីឈ្មោះ៣រូប គឺ លោក ហេង ពិទូ កញ្ញា Adda និង លោក សួន ពិសិដ្ឋ ត្រូវបានជ្រើសរើស ក្លាយជាអ្នកដាក់ពិន្ទុ នៅក្នុងកម្មវិធីប្រលងសមត្ថភាពច្រៀង និងតែងនិពន្ធ «The Melody Carabao» របស់ទូរទស្សន៍ ប៉ុស្តិ៍បាយ័ន ។

ជាការពិតណាស់ ទន្ទឹមនឹងក្លាយជាតារារៀមច្បង ដែលមានឈ្មោះបោះសម្លេង និងជាIdol ក្នុងដួងចិត្តរបស់យុវវ័យជំនាន់ក្រោយជាច្រើនផងដែរនោះ តារាចម្រៀងនិងជាអ្នកតែងនិពន្ធ ទាំង៣រូបនេះ ក៏ត្រូវបានខាងកម្មវិធី «The Melody Carabao» បើកបង្ហាញពីប្រវត្តិរូបសង្ខេបខ្លះៗ ក៏ដូចជាស្នាដៃដែលអ្នកទាំង៣ បានសាងឡើងនៅក្នុង វិស័យសិល្បៈផងដែរ។

ហេង ពិទូ Adda និង លោក សួន ពិសិដ្ឋ

ដោយក្នុងនោះ ត្រូវបានគេដឹងថា លោក ហេង ពិទូ បច្ចុប្បន្នមានវ័យ៣៧ឆ្នាំ លោកបានចូលប្រឡូកក្នុងសិល្បៈដំបូងនៅក្នុងឆ្នាំ១៩៩៤ ផ្នែករាំ រហូតមកដល់ឆ្នាំ១៩៩៧ លោកក៏បានប្រែខ្លួន មកក្លាយជាតន្ត្រីករផ្នែកស្គរ និងតែងទំនុកច្រៀង ព្រមទាំងបានចូលរួមនៅក្នុងក្រុមចម្រៀងមួយដែលមានឈ្មោះមួយថា MKSផងដែរ។ ដោយឡែក ចូលមកដល់ឆ្នាំ២០០០ លោកហេង ពិទូ ក៏បានប្រែខ្លួន មកក្លាយជាតារាចម្រៀងទោល រហូតមកទល់សព្វថ្ងៃ ជាមួយនឹងស្នាដៃចម្រៀងជាច្រើនផងដែរ។

ហេង ពិទូ
ហេង ពិទូ

តួយ៉ាង ងាកមកតារាចម្រៀងស្រី ADDA វិញម្តងដែលកញ្ញាមានឈ្មោះពិតថា ហ៊ិន សរចរិយា អាយុ ២៨ឆ្នាំ មានជំនាញខាងច្រៀងចង្វាក់ ប៉ុប និងរ៉េប កញ្ញាអាចតែងនិពន្ធទំនុកច្រៀង និងបទភ្លេង ព្រមទាំងចេះលេងឧបករណ៍តន្រ្តីដូចជា ហ្គីតា ហើយបច្ចុប្បន្ន ក៏នាងជាតារាចម្រៀងឯករាជ្យមួយរូបផងដែរ។ យ៉ាងណាមិញ នាងត្រូវបានមហាជនចាប់ផ្តើមទទួលស្គាល់ខ្លាំង នៅក្នុងបទចម្រៀង «កុំចង់មកតោង» និងមានបទចម្រៀងជាច្រើនផ្សេងទៀតផងដែរ។

ADDA
ADDA

ដោយឡែក ចូលមកដល់ តារាចម្រៀងនិងជាអ្នកនិពន្ធពោរពេញទៅដោយទេពកោសល្យ លោក សួន ពិសិដ្ឋវិញម្តង ដោយបច្ចុប្បន្នលោកមានអាយុ ៣៨ឆ្នាំ លោកមានជំនាញលេងឧបករណ៍តន្រ្តីជាច្រើនដូចជា ព្យាណូ ស្គរ ហ្គីតា និងហ្គីតាបាស លើសពីនេះលោកក៏ជា គ្រូបង្ហាត់តារាចម្រៀងផងដែរ។ លោកបានបញ្ចប់ការសិក្សាអនុបណ្ឌិត ផ្នែកព្យាណូ និងផ្នែកតែងនិពន្ធបទភ្លេង ពីប្រទេស កាណាដា។ លោកសួន ពិសិដ្ឋ ត្រូវបាន មហាជនស្គាល់លោកខ្លាំងបំផុត តាមរយៈការសម្តែងនៅក្នុងខ្សែភាពយន្ត «ចៅពស់កេងកង» ។

ក្រៅពីនេះ លោកបានសាងស្នាដៃជាច្រើន តាមរយៈការនិពន្ធបទភ្លេង ថែមទាំងទទួលបាន ពានរង្វាន់ជាច្រើន ដូចជាពានរង្វាន់មាសចំនួន៦ រួមទាំងមេដៃមាសចំនួន៣ ខាងផ្នែកតែងនិពន្ធ នៅប្រទេសកាណាដា ព្រមទាំងពានរង្វាន់ឯកជាច្រើនផ្សេងទៀតផងដែរ៕

សួន ពិសិដ្ឋ
សួន ពិសិដ្ឋ និង ADDA

ចង់ជ្រាបឲ្យកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ពិទូ