ថៃ៖ ក្រោយផ្ទុះប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈការសម្តែងខ្សែភាពយន្តភាគបុរាណថៃរឿង «បុព្វេសន្និវាស» តួឯកប្រុសរូបសង្ហាលោក Pope Thanawat កាលពីពេលថ្មីៗនេះ ត្រូវបានអ្នកគាំទ្រទម្លាយឱ្យដឹងថា លោកបានទៅដើរមើលរថយន្តស៊េរីទំនើបម៉ាក Ferrari ដែលមានតម្លៃខ្ពស់រហូតដល់ជាង ១០ លានបាត ជាមួយនឹងអ្នកស្គាល់គ្នាម្នាក់ ដែលបានណែនាំលោកឱ្យទៅមើល។

ជាក់ស្តែង រឿងនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះល្បីមិនទាន់បានប៉ុន្មានផង ស្រាប់តែ Pope ចង់ប្តូររថយន្តថ្មីបាត់។

ស្របជាមួយគ្នានេះ ដើម្បីឱ្យអស់ចម្ងល់អ្នកសារព័ត៌មានក្នុងស្រុក ក៏បានចុះទៅសាកសួរផ្ទាល់ពីកម្លោះសង្ហា Pope តែម្តងក្នុងកម្មវិធី 2018 Year of Gastronomy។

ហើយ Pope ក៏បានឆ្លើយទាំងអស់សំណើចថា «យកលុយមកពីណាទៅទិញ? ខ្ញុំគ្រាន់តែទៅដើរមើលលេងៗជាមួយបងប្រុសជាអ្នកស្គាល់គ្នាប៉ុណ្ណោះ មិនបានចាប់អារម្មណ៍អ្វីធំដុំទេ ហើយក៏នៅមិនទាន់បានទិញដែរ»

Pope បញ្ជាក់ថា ខ្លួនគ្រាន់តែទៅមើលលេងប៉ុណ្ណោះ ព្រោះជាមនុស្សចូលចិត្តដើរមើលរថយន្តស៊េរីថ្មីៗដែលទើបនឹងចេញស្រាប់ទៅហើយ។ ប៉ុន្តែរឿងនេះពិតជាបានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រមែនទែន ព្រោះ Pope មិនមែនត្រឹមតែសង្ហាទេ ហើយថែមទាំងជាកម្លោះអ្នកមានថែមទៀត៕

មកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

Pope Thanawat
Pope Thanawat
Pope Thanawat
Pope Thanawat
Pope Thanawat
Pope ក្នុងកម្មវិធី 2018 Year of Gastronomy
Pope ក្នុងកម្មវិធី 2018 Year of Gastronomy
រូបភាពពេល Pope ទៅដើរមើលរថយន្ត Ferrari
រថយន្ត​ទំនើបម៉ាក Ferrari

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]