ភ្នំពេញ៖ កាលពីម្សិលមិញនេះ ផលិតកម្មរស្មីហង្សមាសបានបញ្ចេញវីដេអូខ្លី ខ្សែភាពយន្តភាគខ្មែរខ្នាតធំរបស់ខ្លួន រឿង «រាជនីភូមិគ្រឹះ» ដែលធ្វើឲ្យមហាជនពេញចិត្តយ៉ាងខ្លាំង ជាមួយរូបភាពច្បាស់ គួរឲ្យទាក់ទាញ និងតួសម្តែងសុទ្ធសឹងតែជាតារាជើងចាស់ ដែលពោរពេញដោយសមត្ថភាព។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ ដោយផ្អែកលើគណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ដែលជាតួអង្គសំខាន់នៅក្នុងរឿង «រាជនីភូមិគ្រឹះ» បានបង្ហោះរូបភាពក្រៅឆាកជាច្រើនសន្លឹកបន្ថែម បន្ទាប់ពីរឿងភាគរបស់ខ្លួនបានចេញ Trailer រួច។

ក្នុងនោះដែរ ផ្អែកលើរូបភាពដ៏គួរឲ្យជក់ចិត្តទាំងនោះ ពិតជាធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាអ្នកគាំទ្ររបស់លោក កាន់តែចង់ទស្សនារឿងភាគមួយនេះ។

គួរបញ្ជាក់ថា សម្រាប់ខ្សែភាពយន្តភាគ «រាជនីភូមិគ្រឹះ» នេះ ទើបតែចេញ Trailer កាលពីយប់មិញតែប៉ុណ្ណោះ ប៉ុន្តែ រឿងនេះបានទទួលពាក្យសរសើរយ៉ាងច្រើនពីសំណាក់មហាជន និង មានការចែកចាយបន្តយ៉ាងគំហុកនៅលើបណ្តាញសង្គមផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

រូបភាពក្រៅឆាក «រាជនីភូមិគ្រឹះ»
រូបភាពក្រៅឆាក «រាជនីភូមិគ្រឹះ»
រូបភាពក្រៅឆាក «រាជនីភូមិគ្រឹះ»
រូបភាពក្រៅឆាក «រាជនីភូមិគ្រឹះ»
រូបភាពក្រៅឆាក «រាជនីភូមិគ្រឹះ»
រូបភាពក្រៅឆាក «រាជនីភូមិគ្រឹះ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ