ភ្នំពេញ៖ កាលពីថ្ងៃពុធ ទី ០៩ ខែឧសភា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅក្លិប 2ND Night ដោយមានការអញ្ជើញចូលរួមពីតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា។ នាងជាតារាដែលមានមហិច្ឆតាដ៏ច្បាស់លាស់ និងភាពលះបង់សម្រាប់ការងាររបស់នាង ទាំងនេះជាយានធ្វើឲ្យនាងក្លាយជាតារាដ៏សំខាន់ម្នាក់ក្នុងវិស័យសិល្បៈ។ នាងបានផ្តល់ជូនទៅអ្នកគាំទ្ររបស់នាងតាមរយៈជំនាញរបស់នាង។ នាងគឺជាតារាដែលល្បីដោយចំណុចល្អឯករបស់ខ្លួន ( Superstar Exceptional) កញ្ញា មាស សុខសោភា ។

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

កម្មវិធីរាត្រីដ៏ល្អឯក (ABC Exceptional Night) មានការសម្តែងដ៏អស្ចារ្យរបស់កញ្ញា មាស សុខសោភា ជាតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមតារាបង្ហាញម៉ូត ព្រមទាំងមានសកម្មភាពកម្សាន្តផ្សេងទៀត។ លើសពីនេះ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត ក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជាស្រាក្រឡុក ABC អិចស្ត្រាស្តោត ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញផងដែរ។

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ "ជាឧត្តមភាពដ៏ល្អឯក" របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង Palm Container Pub ក្រុងសៀមរាប នៅថ្ងៃសុក្រ ទី ១១ ខែឧសភាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីតារាចម្រៀងដ៏ល្បី និងមានវ័យក្មេងដែលប្រកបដោយមហិច្ឆិតា អាចនិយាយបានថា គាត់តែងតែទទួលបានពិន្ទុលើសពី ១០១% នូវអ្វីដែលគាត់បានធ្វើ រាល់យុទ្ធនាការសុទ្ធតែសកម្ម និងលើកទឹកចិត្តឲ្យយុវវ័យសម្រេចនូវក្តីសុបិន និងជឿជាក់លើខ្លួនឯង (Fierce Exceptional) គឺលោក នីកូ ។

កម្មវិធី ABC Exceptional Night ជាមួយលោក នីកូ

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!

ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ!!!

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា
កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា