ចិន៖ សាលាហ្វឹកហ្វឺនឲ្យក្លាយជាតារាអ៊ិនធើណែតធំបំផុតប្រចាំប្រទេសចិន បានបើកទ្វារទទួលសិស្សកាលពីថ្ងៃអង្គារនេះ ដោយមានសិស្សតម្រង់ជួរចូលរៀនយ៉ាងច្រើនសន្ធឹកសន្ធាប់។

សាលាបង្រៀនធ្វើតារាអ៊ីនធើណែត បើកទទួលសិស្សហើយ

យោងទៅតាមសារព័ត៌មាន Shanghaiist បានឲ្យដឹងថា សាលាដែលមានទីតាំងនៅទីក្រុង Wuhan ខេត្ត Hubei នេះ បានទាក់ទាញសិស្សឲ្យចុះឈ្មោះចូលរៀនរហូតដល់ទៅ ៦០នាក់ឯណោះ។

សាលាបង្រៀនធ្វើតារាអ៊ីនធើណែត បើកទទួលសិស្សហើយ

ជំនួសឲ្យសៀវភៅ ប៊ិច និងខ្មៅដៃ សិស្សទាំងអស់ត្រូវភ្ជាប់មកជាមួយនូវដង Selfie និងស្មាតហ្វូនជាឧបករណ៍សិក្សា។

គួរបញ្ជាក់ថា អ្នកវិភាគជាច្រើនបានរំពឹងថា ឧស្សាហកម្ម Live វីដេអូនៅក្នុងប្រទេសចិន នឹងអាចបានលើសពី ១៤ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ស្របពេលដែល ជនល្បីឈ្មោះនៅក្នុងអ៊ីនធើណែតមួយចំនួន អាចរកចំណូលបាន ២ម៉ឺន ទៅ ៦ម៉ឺនដុល្លារអាមេរិកក្នុង១ខែ ឬសម្រាប់ការLiveមួយដង។

សាលាបង្រៀនធ្វើតារាអ៊ីនធើណែត បើកទទួលសិស្សហើយ

ទោះជាយ៉ាងណា គេមិនទាន់ច្បាស់ថា ស្រីៗទាំងនោះ នឹងធ្វើអ្វីខ្លះនៅសាលានោះទេ ប៉ុន្តែបើតាមការបង្ហោះរបស់ពួកគេ អាចសន្មត់បានថា ពួកគេកំពុងរៀនពីរបៀបចាប់ជ្រុងថតរូបឲ្យឃើញស្អាត។

សាលាបង្រៀនធ្វើតារាអ៊ីនធើណែត បើកទទួលសិស្សហើយ

អ្នកតំណាងពីសាលាមួយរូបបានប្រាប់ទៅកាន់សារព័ត៌មាន South China Morning Post កាលពីឆ្នាំមុនថា៖

«ពួកយើងនឹងបង្រៀនពួកគេពីជំនាញជាច្រើន ដូចជា របៀបនៃការសុំកាដូ របៀបបង្កើតប្រធានបទដែលគួរឲ្យចាប់អារម្មណ៍ និងរបៀបគ្រប់គ្រងអារម្មណ៍អ្នកគាំទ្រជាដើម។ ពួកយើងចង់ហ្វឹកហ្វឺនពួកគេឲ្យចេះទាំងជំនាញនៃការសម្តែង និងជំនាញនៃការបញ្ចុះបញ្ចូល ដើម្បីអាចក្លាយជាអ្នកជំនាញផ្នែកម៉ាឃីតធីង និងផ្នែកលក់តាមអនឡាញដ៏ពូកែ។»
សាលាបង្រៀនធ្វើតារាអ៊ីនធើណែត បើកទទួលសិស្សហើយ

តើអ្នកគិតយ៉ាងណាដែរចំពោះជំនាញមួយនេះ? សូមបញ្ចេញមតិនៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]