ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសលោកឆន សុវណ្ណរាជ មានប្រជាប្រិយភាពមិនចេះថយ ទោះបីជាលោកបានឈរឈ្មោះនៅលើកវីថីសិល្បៈនេះអស់ពេលជាយូរមកហើយ និងមានសិល្បៈជំនាន់ថ្មីចូលកាន់តែច្រើនក្តី។

ស្របពេលជាមួយនឹងភាពជោគជ័យនៅក្នុងវិស័យសិល្បៈនេះយូរឆ្នាំ ឃើញថាតារារូបនេះកាន់តែមានភាពឡូយឆាយខ្លាំង មិនចាញ់តារារួមជំនាន់ជាមួយខ្លួននោះឡើយ មានរបស់ប្រើប្រាស់ល្អៗ និងផ្ទះដ៏ស្រស់ស្អាតរស់នៅផងដែរ។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់តារារូបនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបានបើកបង្ហាញពីផ្ទះដ៏ធំល្មម ជាមួយនឹងឡានស៊េរីទំនើបមួយគ្រឿង រីឯម៉ូតផ្ទះមួយនេះពិតជាស្រស់ស្អាតខ្លាំងមែនទែន មើលហើយពិតជាគួរឲ្យចង់រស់នៅ។

យ៉ាងណាមិញ ក្រោយពីបានឃើញផ្ទះរបស់តារារូបនេះរួចមកឃើញថាលោកក៏មានរបរប្រើប្រាស់ ទំនើបៗ មិនចាញ់តារារួមជំនាន់នោះដែរ ទាំងនេះគឺជាអ្វីដែលលោកខិតខំតាំងតែពីដើមមក រហូតដល់ពេលនេះ។ ក្នុងនោះ ក៏មានអ្នកគាំទ្រ ឆ្ងល់់ដែរថា នេះជាផ្ទះទី២ របស់លោក ឬយ៉ាងណា ព្រោះកាលពីមុន ធ្លាប់ឃើញផ្ទះធំមួយ ដែលមិនមែនជាម៉ូតផ្ទះនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ផ្ទះឆន សុវណ្ណរាជ
ផ្ទះឆន សុវណ្ណរាជ
ផ្ទះឆន សុវណ្ណរាជ
ផ្ទះឆន សុវណ្ណរាជ
ផ្ទះឆន សុវណ្ណរាជ
ផ្ទះឆន សុវណ្ណរាជ
ផ្ទះឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ