ភ្នំពេញ៖ គូស្នេហ៍ផ្អែមល្ហែម លោក ឆឹម សក្កដា និងតារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា កាលពីម្សិលមិញនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញនូវវីដេអូ ដែលតារាសម្តែងប្រុស ឆឹម សក្កដា បានLiveនៅលើគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន បង្ហាញឲ្យឃើញពីសភាពមិត្តស្រីរបស់ខ្លួន កំពុងតែដេកស្តូកស្តឹង ពោរពេញទៅដោយ ឈាមពេញផ្ទៃមុខ។

ពេជ្រ សោភា និង ឆឹម សក្កដា នៅក្នុងវីដេអូLive

ប៉ុន្តែមិនថាយ៉ាងណា ក្រោយពីបានចុចចូលទស្សនានៅក្នុងវីដេអូនេះហើយ ទើបធ្វើឲ្យមហាជនមានការហួសចិត្ត និងអស់សំណើចជាខ្លាំង ដោយតាមពិតទៅគ្រាន់តែជា ការសម្តែងនៅក្នុងវីដេអូបទចម្រៀងមួយតែប៉ុណ្ណោះ ដោយអ្នកនាង ពេជ្រ សោភា បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុករហូតមានសភាពធ្ងន់ធ្ងរ ដូចជាក្នុងវីដេអូខាងក្រោមនេះផងដែរ៕

ចង់ដឹងថាយ៉ាងណា តោះទស្សនាវីដេអូខាងក្រោម៖

ពេជ្រ សោភា និង ឆឹម សក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា