ភ្នំពេញ៖ តារាចម្រៀងប្រុសពីរដួង ប្រចាំផលិតកម្ម រស្មីហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ និងតារាប្រុសនីកូ ដែលគេដឹងថាអ្នកទាំងពីរគឺជាបងប្អូនបង្កើតនឹងគ្នា ព្រមទាំងមានមុខមាត់ ស្រស់សង្ហាមិនចាញ់គ្នាប៉ុន្មាននោះទេ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏ត្រូវបានគេចាត់ទុកថា ជាតារាប្រុសដែលពូកែលេងម៉ូតសម្លៀកបំពាក់ ក៏ដូចជាស្ទីលតុបតែងខ្លួនមិនធម្មតាផងដែរ។

ជាក់ស្តែង ថ្មីៗនេះគេចាប់អារម្មណ៍ឃើញថា តារាចម្រៀងប្រុសលោក ណុប បាយ៉ារិទ្ធ បានផ្លាស់ប្តូរពណ៌សក់របស់ខ្លួន មកជាពណ៌ទឹកដោះគោ ដែលអាចនិយាយបានថា ខានឃើញលោកផ្លាស់ប្តូរពណ៌បែបនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លើសពីនេះ គេក៏បានចាប់អារម្មណ៍ឃើញនូវពណ៌សក់របស់ តារាប្រុស នីកូ ក៏មានភាពស្រដៀង ទៅនឹងពណ៌សក់របស់លោក ណុប បាយ៉ារិទ្ធផងដែរ ។

មិនថាយ៉ាងណា តារាចម្រៀងប្រុសទាំងពីរដួងនេះ នៅតែមានភាពស្រស់សង្ហារៀងៗខ្លួន និងមានលក្ខណៈពិសេស ដែលជាស្ទីលទាក់ទាញរបស់ខ្លួនឯងផងដែរ៕   

ណុប បាយ៉ារិទ្ធ មុនប្តូរពណ៌សក់
ណុប បាយ៉ារិទ្ធ មុនប្តូរពណ៌សក់
ណុប បាយ៉ារិទ្ធ ក្រោយប្តូរពណ៌សក់
តារាចម្រៀង នីកូ
តារាចម្រៀង នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ