ដើមឈើណូអែលដ៏ស្រស់ស្អាត ដែលបំពាក់ទៅដោយភ្លើងគ្រប់ពណ៌ បានផុសឡើងនៅក្នុងទីក្រុងសឹង្ហបុរី។ ប្រជាជនសង្ហបុរីបាននាំគ្នា បង្កើតដើមឈើអំពូលភ្លើងដ៏អស្ចារ្យជាច្រើន ដែលបានដាក់បង្ហាញនៅកណ្ដាយអធ្រាត កាលពីយប់ថ្ងៃទី៨ ខែធ្នូ ២០១២។

គ្រោងឆ្អឹងដែលលំអទៅដោយ អំពូលភ្លើងខ្ពស់ត្រដែតមួយនេះ មានកម្ពស់ ៥០ម៉ែត្រ ដែលប្រើដោយបន្ទះកញ្ចក់សូឡា គឺដើរដោយថាមពលព្រះអាទិត្រ នៅក្នុងសួនច្បារសារធារណៈមួយ ក្នុងប្រទេសសង្ហបុរី។ ការសាងសង់ដើមឈើនេះឡើង បានចំណាយប្រាក់អស់ ៥៦១ លានដុល្លារអាមេរិក នៅទីក្រុង Marina Bay។ ដើមណូអែលទាំងនេះមានចំនួន ១២ដើមដែលធ្វើនៅបរិវេណសណ្ឋាគារ Lavish ហើយសណ្ឋាគារ Lavish នេះដែរគឺជាសណ្ឋាគារមួយដែល តំណាងឲ្យប្រទេសសង្ហបុរីទាំងមូល គឺជាតំបន់សេដ្ឋកិច្ចមួយក្នុងចំណោម សេដ្ឋកិច្ចពិភពលោក។

អ្នកដែលចូលរួមទស្សនា អាចនឹងដេកលង់លក់ ជាមួយនឹងបទចម្រៀងដ៏ពិរោះ និងភ្លើងពណ៌ដ៏ស្រស់ស្អាតរបស់ដើមឈើនេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះការបង្កើតឡើងថ្មីរបស់ សឹង្ហបុរីនេះ? 

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]