ភ្នំពេញ៖ កញ្ញា នី មុនីនាថ គឺជាតារាសម្តែងស្រីមួយដួង ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងសង្គមសិល្បៈខ្មែរ និងជាប់ងារថាជាតារាទឹកភ្នែកផងដែរ ព្រោះតែកញ្ញាពូកែយំខ្លាំងណាស់នៅពេលសម្តែងអាចបញ្ជាទឹកភ្នែកឱ្យស្រក់ចេញមកបានភ្លាមៗ តាមតម្រូវការ។

ហើយថ្មីៗនេះ កញ្ញា នី មុនីនាថ ក៏កំពុងតែមានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងការថតបញ្ចប់សម្រាប់ខ្សែភាពយន្តភាគខ្មែររឿង «ទាយាទអសុរកាយ» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥។

ជាក់ស្តែងនៅក្នុងរឿងនេះផងដែរ តារាស្រីរាងតូចល្អិតរូបនេះ ក៏បានដើរតួជាមនុស្សចាស់ ដែលមានការតុបតែងខ្លួនខុសពីរឿងនានា ដែលកញ្ញាធ្លាប់បានចូលរួមសម្តែងកាលពីពេលកន្លងទៅ។

ជាពិសេសនោះគឺនៅថ្ងៃនេះកញ្ញា នី មុនីនាថ ក៏បានបង្ហាញប្រាប់នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកខ្លួនឱ្យដឹងថា ដើម្បីខ្សែភាពយន្តភាគខ្មែររឿង «ទាយាទអសុរកាយ» នេះនាងបានលះបង់ទាំងកម្លាំងកាយចិត្តថតទាំងយប់ទាំងថ្ងៃ ហើយពេលឈឺក៏មិនអាចសម្រាកបានដែរ ព្រោះតែស្រលាញ់ការងារសិល្បៈមួយនេះខ្លាំង។

កញ្ញាបានផុសលើហ្វេសប៊ុកថា៖ «ជិត​ចប់​ហើយ​រឿង​ទាយាទ​អសុរ​ ថតទាំង​ថ្ងៃ​ទាំង​យប់​ ទោះ​ឈឺ​ក៏​ត្រូវ​តែ​ទៅ​ថត​ដែរ​ នេះ​ហើយ​ជា​ការ​ងារ​ដែល​យើង​ស្រលាញ់​អស់​ពី​បេះដូង»។

សូមសរសើរចំពោះទឹកចិត្តកញ្ញា មុនីនាថ ទោះបីជាជួបការលំបាកបែបណា ក៏នៅតែតស៊ូដើម្បីការងារក្នុងវិស័យសិល្បៈផ្នែកសម្តែង៕

មកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

នី​ មុនីនាថ
នី​ មុនីនាថ
នី​ មុនីនាថ
នី​ មុនីនាថ
នី​ មុនីនាថ
នី​ មុនីនាថ
នី​ មុនីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ