ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅក្នុងកម្មវិធី ពេញចិត្តអត់ របស់ស្ថានីយន៍ទូរទស្សន៍ MYTV លោក រ៉ូលីន និង កញ្ញា កុសុម៉ា បានធ្វើឲ្យទស្សនិកជន សើចស្ទើរចុកពោះនៅពេលដែលឃើញ អ្នកទាំងពីរធ្វើកាយវិការត្រាប់តាមអ្នកនាង យក់ ថិតរដ្ឋា កាលពីមុន។

យ៉ាងណាមិញ នៅក្នុងកម្មវិធី «ពេញចិត្តឬអត់» សប្តាហ៍នេះគឺមានអ្នកនាង យក់ ថិតរដ្ឋា ធ្វើជាតារាកិត្តិយស ដើម្បីចូលរួមកម្មវិធី ដូច្នេះហើយទើបវីជេ តាប៊ុយ បានតម្រូវឲ្យលោក រ៉ូលីន និងកញ្ញា កុសុម៉ា ធ្វើកាយវិការ និងទឹកមុខតាមអ្នកនាង យក់ ថិតរដ្ឋា កាលពីមុនបែបនេះ។

តួរយ៉ាង ទាំងនេះពិតជាធ្វើឲ្យមហាជន ទប់សំណើចមិនបាននោះទេ ព្រោះថាអ្នកទាំងពីរបានធ្វើត្រាប់កាយវិការ តាមអ្នកនាង យក់ ថិតរដ្ឋា បែបកំប្លែង លើសពីអ្វីដែលនាងធ្លាប់ធ្វើទៅទៀត។

គួរបញ្ជាក់ផងដែរថា លោក រ៉ូលីន និងកញ្ញា កុសុម៉ា ធ្លាប់ជាហ្វេន របស់អ្នកនាង យក់ ថិតរដ្ឋា កាលពីក្មេង ដូច្នេះហើយទើបអ្នកទាំងពីរ ស្គាល់គ្រប់កាយវិការបស់អ្នកនាង យក់ ថិតរដ្ឋា កាលពីមុនបែបនេះ៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖ 

កម្មវិធី ពេញចិត្តឬអត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា