ភ្នំពេញ ៖ ប្រិយមិត្តប្រហែលជាបានជ្រាបហើយថា ពិធីមង្គលការរបស់កូនស្រីថៅកែ ផលិតកម្មថោន បានធ្វើឲ្យផ្អើលអស់តារាល្បីៗ មកចូលរួមយ៉ាងច្រើនកុះករ  ។

ជាក់ស្ដែងកាលពីយប់មិញនេះ តារាចម្រៀងរូបស្រស់ កញ្ញា មាស សុខសោភា ក៏បានបង្ហាញវត្តមាន ក្នុងពិធីមង្គលការកូនស្រីថៅកែផលិតកម្មថោន និងថែមទាំងបានបង្ហោះ រូបភាពទាំងនោះលើបណ្ដាញសង្គម ទៀតផង។

ហើយអ្វីដែលធ្វើឲ្យ ប្រិយមិត្តអ្នកទស្សនាអត់ទ្រាំ មិនសរសើរមិនបាននោះ គឺការតុបតែងខ្លួន របស់ម្ចាស់បទ «មេឃកំពុងភ្លៀងហើយ » រូបនេះ ពិតជាស្រស់ស្អាត ខ្លាំងមែនទែន ជាមួយឈុតរាត្រី អមជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្អាត។

ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រ ជាច្រើន លួចច្រណែន ពីសម្រស់របស់តារាស្រីរូបនេះ ព្រោះក្រៅពីមានទេពកោសល្យច្រៀង បានយ៉ាងពិរោះ កញ្ញា ក៏មានរូបសម្រស់ស្រស់ស្អាត មិនធម្មតាដែរ ៕ 

មាស សុខសោភា
មាស សុខសោភា និងខេម
មាស សុខសោភា និងស៊ីរីកា
មាស សុខសោភា និងខេម
ក្រុមសិល្បៈករច្រៀងរួមគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា