ភ្នំពេញ៖ ថ្មីៗនេះលោក រតនៈ ពិសិដ្ឋ ដែលជាតារាសម្ដែង និងចម្រៀងសម័យ ត្រូវបានគេអញ្ជើញ ចូលរូម ក្នុងកម្មវិធីមួយ នៅឯប្រទេសជប៉ុន។

ដោយក្នុងនោះ លោកទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ។ ជាពិសេស លោកបានប្រាប់ខ្មែរឡួតថា នេះមិនមែនជាលើកទីមួយនោះទេ ដែលរូបលោកបានចូលរួមក្នុងកម្មវិធីបែបនេះ ជារឿយៗលោក តែងតែ ត្រូវបានគេអញ្ជើញឲ្យមកច្រៀង តាមបណ្តាប្រទេសនានា។ មិនតែប៉ុណ្ណោះ លោកសង្កេតឃើញថា មានបងប្អូននៅទីនោះ បានចូលរួមយ៉ាងច្រើន ដែលធ្វើឲ្យរូបលោក សម្ដែង ដោយទឹកមុខញញឹម និងសប្បាយរីករាយ។ 

ឆ្លៀតក្នុងឱកាសនោះដែរ រូបលោកក៏បានដើរកម្សាន្ត ជាច្រើនកន្លែងនៅក្នុងប្រទេស​ជប៉ុន ហើយយ៉ាងណាមិញ រូបលោក បានមកដល់កម្ពុជា នាព្រឹកនេះផងដែរ៕

តោះទៅមើលសកម្មភាពលោក ទាំងអស់គ្នា៖ 

រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ​ ពិសិដ្ឋ