កម្តៅនៃការលក់ដាច់ដ៏សម្បើមនូវទូរស័ព្ទដៃ OPPO F7 ដែលបានចេញលក់កាលពីចុងខែមេសាកន្លងទៅមិនទាន់ចុះថយផង ពេលនេះក្រុមហ៊ុន OPPOគ្រោងនឹងចេញលក់ OPPO F7 ដែលមានRAM 6GB+ROM128GB នៅពេលឆាប់ៗនេះទៀតហើយ នេះបើយោងទៅតាមផេកផ្លូវការរបស់ក្រុមហ៊ុនOPPOដែលផុសនាថ្ងៃទី៩ខែឧសភានេះ។

ការនឹងមកដល់នៃOPPO F7 128GB ក៏ជាការទង្ទឹងរង់ចាំនៃបណ្តាអតិថិជនជាច្រើនក៏ដូចជាអ្នកគាំទ្រផលិតផលទូរស័ព្ទOPPOទាំងឡាយ។ តាមរយៈការសាកសួរ ពីម្ចាស់ហាងលក់ទូរស័ព្ទដៃ OPPO នានាបានឲ្យដឹងថា ខណៈពេលដែល OPPO F7 Ram 4GB+Rom64GB ដែលកំពុងមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្នគឺថាលក់ដាច់ខ្លាំង តែក៏មានអតិថិជនជាច្រើននាក់បានសួររកទិញនូវ OPPO F7 Ram 6GB+Rom128GB ដែលត្រូវគេរំពឹងថានឹងមកលក់នៅលើទីផ្សារកម្ពុជានៅពេលឆាប់ៗនេះ។

Oppop F7 128GB
Oppop F7 128GB

កញ្ញា មុំ ដែលជាអតិថិជនម្នាក់បានឲ្យដឹងថា៖ «ខ្ញុំចាំទិញ OPPO F7 ដែលមានmemoryធំ ដោយសារតែខ្ញុំជាអ្នកដែលចូលចិត្តការថតរូប ដូច្នេះខ្ញុំចង់បាន OPPO F7 ដែលមាន memory ធំ ដើម្បីរក្សាទុករូបថតបានច្រើន ដោយមិនចាំបាច់លុបរូបខ្លះចោលឡើយ»។

ចំណែកលោក សុភាព ដែលជាអតិថិជនម្នាក់ទៀតបាននិយាយថា «ខ្ញុំបានទិញOPPO F7 មួយគ្រឿងឲ្យភរិយាខ្ញុំប្រើហើយ ល្អប្រើណាស់។ ម្យ៉ាងទៀត ខ្ញុំបានលឺក្រុមហ៊ុនថានឹងមានF7 RAM ធំមកលក់ដែរ គាប់ជួនខ្ញុំជាអ្នកដែលចូលចិត្តលេងហ្គេមដែលមានក្រាហ្វ៊ិចច្បាស់ អញ្ចឹងហើយនឹងចាំទិញ OPPO F7 128GBប្រើមួយដែរហើយ»។

Oppo AI Beauty
Oppo AI Scene Recognition

គួររម្លឹកផងដែរថា OPPO F7 128GBមានលក្ខណៈពិសេសដូចគ្នាទៅនឹងOPPO F7 គឺថាវាជាស្មាតហ្វូនដំបូងគេដែលបានបំពាក់មកជាមួយនូវកាមេរ៉ាមុខរហូតដល់ទៅ 25MPដែលភ្ជាប់ជាមួយនូវបច្ចេកវិទ្យាAI Beauty 2.0 ហើយក៏បានប្រើប្រាស់នូវ Sensor HDR576 ដែលវាអាចផ្តិតយករូបភាពដ៏ស្រស់ស្អាតទោះស្ថិតក្នុងស្ថានភាពរូបភាពនៅឆ្ងាយឬកុងពន្លឺក៏ដោយ ។ អេក្រង់របស់វាមានទំហំ 6.23 អ៊ីង វិមាត្រ19:9 កម្រិតបង្ហាញFHD+ និងResolution 2280x1080 pixels ហើយវាជាអេក្រង់ឆក(Notch Screen) Super Full Screen។ សម្រាប់ផ្នែកម៉ាស៊ីនវិញ វាដំណើរការដោយProcessorចុងក្រោយបំផុតគឺ 8+2(AI)-core ដែលមានល្បឿន2.0 GHz (MTK P60) ដំណើរការដោយ ColorOS 5.0 ដើរដោយAndroid 8.1។

ឯរូបរាងខាងក្រៅវិញ OPPO F7ក៏ដូចជាF7 128GB ត្រូវបានបានរចនាតួខ្លួនភ្លឺរលោងដូចជាកញ្ចក់ ព្រមទាំងមានកន្លែងស្កេនក្រយៅដៃនៅលើផ្ទៃខាងក្រោយវាផងដែរ។ ឯចំនុចខុសគ្នារវាង OPPO F7និងF7 128GB នោះគឺថា OPPO F7 មានRAM 4GB+ROM 64GB មាន៣ពណ៌សម្រាប់ជ្រើសរើស គឺ៖ពណ៌ក្រហម(Solar Red) ពណ៌ប្រាក់(Moonlight Silver) និងពណ៌ពេជ្រខ្មៅ(Diamond Black) ហើយត្រូវបានលក់ក្នុងតម្លៃ៣២៩ដុល្លារ។ រីឯ OPPO F7128GB វិញគឺមានRAM 6GB+ROM128GB នឹងមានពីរពណ៌សម្រាប់ឲ្យជ្រើសរើសគឺ៖ ពណ៌ក្រហម(Solar Red) និងពណ៌ពេជ្រខ្មៅ(Diamond Black) ជាមួយតម្លៃត្រឹមតែ៤២៩ដុល្លារប៉ុណ្ណោះ ។

ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានច្បាស់ការនៅឡើយចំពោះកាលបរិច្ឆេទច្បាស់លាស់នៃការមកដល់របស់ OPPO F7 Ram 6GB+Rom128GB ។ ប៉ុន្តែ គេរំពឹងថា អតិថិជននឹងអាចចាប់ផ្តើមធ្វើការPre-orderក្នុងពេលឆាប់ៗនេះ ជាមួយនឹងប្រម៉ូសិនពិសេស៕ 

ថ្មទំហំ 3400mAh
កាមេរ៉ាមុខ 25MP
រចនាបថ
រចនាបថ
Sensor HDR

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]