ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស បានផ្លាស់ប្តូរស្ទីលនៃការតុបតែងខ្លួនទាំងស្រុង ស្ទើរតែធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាង ចំណាំនាងមិនចង់បាននោះទេ។

យ៉ាងណាមិញ ទន្ទឹមនឹងនេះផងដែរ អ្នកគាំទ្រក៏សង្កេតឃើញថា តារាចម្រៀងវ័យក្មេងរូបនេះ កាន់តែបានដៃ ក្នុងការរៀបចំខ្លួនស្លៀកពាក់ស៊ិចស៊ីខ្លាំងជាងមុន ដែលធ្វើឲ្យអ្នកគាំទ្រស្ទើរតែទប់អារម្មណ៍មិនជាប់នោះទេ។

ទោះជាយ៉ាងណាក្តី ជាមួយស្ទីលថ្មីកាត់សក់ខ្លី និងការស្លៀកពាក់បែបស៊ិចស៊ី សម្រាប់កញ្ញា ទេព បូព្រឹក្ស លើកនេះ នាងពិតជាមើលទៅ ស្រស់ស្អាតនិងសាកសមជាមួយនាងខ្លាំងមែនទែន។ ម៉្យាងវិញទៀត នាងក៏ទទួលបានពាក្យសរសើរពីមហាជន ជាមួយស្ទីលថ្មីមួយបែបនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស