ភ្នំពេញ៖ បច្ចុប្បន្ននេះប្រជាប្រិយភាពរបស់ពិធីការិនីរូបស្រស់អ្នកនាង ចាន់ កែវនិមល បានកើនឡើងជាលំដាប់ ពិសេសគឺគេឃើញតារាស្រីរូបនេះក្តាប់បានតួនាទីជាពិធីការិនីគ្រប់កម្មវិធីធំៗ ដែលមានដូចជាកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia Cambodian Idol និងកម្មវិធី The Voice Kids ជាដើម។

ហើយបើងាកមកមើលពីជីវិតឯកជនរបស់ពិធីការិនីសម្បូរវោហារស័ព្ទរូបនេះវិញគឺអ្នកនាងមានមិត្តភក្តិសម្លាញ់ជាច្រើននាក់ ដែលចូលចិត្តបង្កើតអនុស្សាវរីយ៍ល្អៗរួមគ្នាមិនដាច់នោះទេ។

ជាពិសេសនោះ គឺពេលទៅណាមកណា ក៏តែងតែស្លៀកសម្លៀកបំពាក់ដូចៗគ្នាបង្ហាញថាពួកគេមានចិត្តតែមួយ នៅក្នុងការស្រលាញ់រាប់អានគ្នាយ៉ាងស្មោះ។

ជាក់ស្តែងកាលពីល្ងាចមិញនេះ អ្នកនាង ចាន់ កែវនិមល និងមិត្តសម្លាញ់របស់ខ្លួនប្រហែលជាជាង ១១ នាក់ទៀត បានបបួលគ្នាមកជួបជុំទទួលទានអាហារពេលល្ងាចយ៉ាងឈ្ងុយឆ្ងាញ់ ដែលមានការរៀបចំធ្វើឡើងជាមួយអាហារមួយតុធំតែម្តង។

មិនតែប៉ុណ្ណោះថែមទាំងមានការពាក់អាវយឺតដូចៗគ្នា មើលទៅយ៉ាងស្រស់ស្អាត ធ្វើឱ្យគេពេលឃើញហើយនឹកទៅដល់មិត្តភក្តិរបស់ខ្លួនដែរ និងចង់បានពេលវេលាជួបជុំគ្នាពោរពេញទៅដោយភាពសប្បាយរីករាយខ្លាំងបែបនេះដែរ។ 

ក្នុងនោះដែរគេក៏ឃើញកំពូលតារាចម្រៀងអ្នកនាង សុគន្ធ និសា និងកញ្ញា ណាក់ ស្រីណា មកចូលរួមក្នុងកម្មវិធីនេះផងដែរ ទោះបីជាមមាញឹកការងារនៅក្នុងវិស័យសិល្បៈយ៉ាងណាក៏ដោយ។

រកឯណាបាន មិត្តភក្តិដែលមានការស្រលាញ់រាប់អានគ្នាខ្លាំងដល់ថ្នាក់នេះ ទោះបីជារវល់នឹងការងារខ្លាំងយ៉ាងណាក៏ដោយក៏ឆ្លៀតមកជួបមុខគ្នា ញ៉ាំអាហារពេលល្ងាចយ៉ាងរីករាយជាមួយស្នាមញញឹមបង្កប់អត្ថន័យនៃក្តីស្រលាញ់។ ហើយអ្វីដែលសំខាន់ គ្រាន់តែញ៉ាំអាហារជុំគ្នា​ ក៏និមល បានរៀបចំ យ៉ាងល្អប្រណីតដែរ នេះអាចបញ្ជាក់បានថា ជីវិតក្រៅឆាករបស់នាង ពិតជាមិនធម្មតា៕

ទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖   

ចាន់ កែនិមល
ចាន់ កែនិមល និងមិត្តសម្លាញ់
ចាន់ កែនិមល និងមិត្តសម្លាញ់
ចាន់ កែនិមល និងមិត្តសម្លាញ់
ការញ៉ាំអាហារជួបជុំគ្នារបស់ ចាន់ កែនិមល និងមិត្តសម្លាញ់
ការញ៉ាំអាហារជួបជុំគ្នា
ការញ៉ាំអាហារជួបជុំគ្នា
ការញ៉ាំអាហារជួបជុំគ្នា
ការញ៉ាំអាហារជួបជុំគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល