ចិន៖ តារាសម្តែងស្រី Fan Bingbing ដែលអាចនិយាយបានថា ជាតារាម្នាក់ មានភាពល្បីល្បាញខ្លាំង មិនថា ក្នុងប្រទេសចិន និងក្រៅប្រទេស ដែលភាគច្រើន នាងមានឱកាស ថតរឿងហូលីវូដ ជាមួយនឹង តារាបរទេស។

ទន្ទឹមនឹងភាពល្បីល្បាញនេះ បើងាកមកចាប់អារម្មណ៍ ជីវិតគ្រួសាររបស់ តារាស្រីរូបនេះ គឺនាង មិនសូវបង្ហាញមុខ និងទម្លាយរឿង បងប្អូននាងប៉ុន្មានទេ ដែលខុសដាច់ជាមួយនឹងតារាដទៃ ចូលចិត្តថតបង្ហាញ។

ប៉ុន្តែទោះបីក៏មានសារព័ត៌មានបរទេសមួយ បានគាស់កកាយដើម្បីចង់ដឹងថា តើមុខមាត់គ្រួសាររបស់នាងយ៉ាងណា។ ក្នុងនោះ គេក៏ចាប់អារម្មណ៍ ប្អូនជីដូនមួយរបស់នាង ដែលមានវ័យទើបតែ៧ឆ្នាំតែប៉ុណ្ណោះ តែមានភាពក្លាហាន ក្នុងការបង្ហាញមុខលើឆាកដ៏ធំ។

ជាពិសេស អ្នកគាំទ្រភាគច្រើន បាននិយាយថា នៅពេលធំឡើង ប្អូនស្រីនាង នឹងក្លាយជាតារាល្បី ដូចជានាង ក៏ព្រោះតែសមត្ថភាព និង បូកផ្សំនឹងរូបសម្រស់ផងដែរ៕

Fan Bingbing និងប្អូនជីដូនមួយ
Fan Bingbing និងប្អូនជីដូនមួយ
Fan Bingbing និងប្អូនជីដូនមួយ
ប្អូនជីដូនមួយ
ប្អូនជីដូនមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]