ភ្នំពេញ៖ តារាសម្តែងស្រីជើងចាស់អ្នកនាង លី ម៉ារីណា ទោះបីជាបច្ចុប្បន្ននេះមានវ័យកាន់តែជ្រេបន្តិចមែនប៉ុន្តែសម្រាប់សម្រស់របស់អ្នកនាងវិញ គឺនៅតែមានភាពស្រស់ស្អាត និងក្មេងជាងវ័យជានិច្ច ដោយការយកចិត្តទុកដាក់ថែរក្សាសម្រស់ក៏ដូចជាសុខភាពយ៉ាងយកចិត្តទុកដាក់។

ជាក់ស្តែងរាល់ពេលតុបតែងខ្លួន ចេញទៅតាមកម្មវិធីនានានៅខាងក្រៅម្តងៗ គឺតារាសម្តែងស្រី លី ម៉ារីណា ពិតជាមានសម្រស់ស្រស់ស្អាត ដែលគេហៅថា នៅតែមានសាច់ចាំល្អ ទោះបីជាអាយុកាន់តែកើនឡើងច្រើនទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ។

ទន្ទឹមនឹងនេះដែរ ពេលស្លៀកសម្លៀកបំពាក់ក្នុងឈុតបុរាណប៉ុន្មានឈុតនេះទៀត រឹតតែធ្វើឱ្យអ្នកនាង លី ម៉ារីណា មានសម្រស់ស្រស់ស្អាតលេចធ្លោថែមមួយកម្រិតទៀតផងដែរ ដែលធ្វើឱ្យអ្នកដែលមានវ័យដូចគ្នា ឃើញហើយទ្រាំមិនសរសើរមិនបាននោះទេ៕

តោះចង់យ៉ាងណានោះមកទស្សនាកម្រងរូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖  

លី ម៉ារីណា ក្នុងសម្លៀកបំពាក់បុរាណ
លី ម៉ារីណា ក្នុងសម្លៀកបំពាក់បុរាណ
លី ម៉ារីណា ក្នុងសម្លៀកបំពាក់បុរាណ
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ម៉ារីណា