ភ្នំពេញ: តារាសម្ដែងវ័យក្មេងកញ្ញាម៉ាន នីសា ជាតារាសម្ដែងវ័យក្មេងទើបនឹងមានឈ្មោះបោះសម្លេងនោះ កាលពីម្សិលមិញ បានបង្ហោះសារដែលទាក់ទងនឹងជម្លោះ ជាមួយនឹងកញ្ញាឯក ហាស់ ឌីជូរលីន។

ដោយហេតុការណ៍នេះ ឈានទៅដល់មានការវាយតប់គ្នា នៅក្លឹបកម្សាន្តមួយ ក្នុងកម្មវិធីខួបកំណើតមិត្តភក្តិរួមអាជីព បើតាមការបញ្ជាក់ពី កញ្ញាម៉ាន នីសា បានប្រាប់ខ្មែរឡូតថា នាង និងកញ្ញាឯក ខាងលើនេះ ជាមិត្តភក្តិ នឹងគ្នាយូរឆ្នាំមកហើយ។ ហើយ ពីមុនៗក៏ធ្លាប់មានរឿងជាមួយគ្នាដែរ តែដោយសារការរាប់អានជាមិត្តរួមអាជីព ក៏មិនប្រកាន់ តែលើកនេះ កញ្ញាឯកខាងលើធ្វើមកលើនាងជ្រុលពេក​។

ទើបកញ្ញា បង្ហោះសារ ដៀលចំៗទៅលើ ហាក់ ឌីជូរលីន គោលបំណង់គឺចង់ឲ្យ កញ្ញា ហាស់ ឌីជូរលីន មកដោះស្រាយជាមូយខ្លួន។

នាងបានរៀបរាប់ពីហេតុការណ៍ខាងលើនោះទៀតថា កញ្ញា ម៉ាន នីសា ត្រូវបានហាក់ ឌីជូរលីន វាយចំ ពោះរូបនាង ដែលធ្វើឲ្យ នោមសឹងមិនបាន។ ហើយនាងបន្តទៀតថា រឿងនេះនាងមិនឲ្យចប់ស្រួលៗទេគឺនាងចង់ ឲ្យកញ្ញាឯក ខាងលើចូលមកដោះស្រាយបញ្ហានេះជាមួយរូបនាងផ្ទាល់ ដោយតម្រូវឲ្យ សងការខូចខាត ផ្សេងៗ។

ប៉ុន្តែយ៉ាងណាមិញ ងាកមករក កញ្ញា ហាក់ ឌីជូរលីន បែរជា បកស្រាយផ្សេងទៅវិញ ដោយបានប្រាប់មកខ្មែរឡូតថា​ នាងមិនបានដឹងអ្វីទាំងអស់ ហើយនាង វាយ កញ្ញា ម៉ាន នីសា គ្រាន់តែការពារខ្លួន តបទៅវិញ ហើយវាយចំស្មា មិនមែនចំ ពោះ ឡើយ។ ហើយរឿងដែលម៉ាន នីសា បានដាក់ពាក្យប្តឹងមកលើនាង ក៏នាងមិនបានខ្វល់អ្វីច្រើនដែរ កុំឲ្យតែមានរឿងធំដល់នាង៕

ម៉ាន នីសា
ម៉ាន នីសា
ម៉ាន នីសា
ម៉ាន នីសា
ហាក់ ឌីជូរលីន
ហាក់ ឌីជូរលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]