(ភ្នំពេញ)៖ តារាសម្ដែងស្រីពូកែវោហាស័ព្ទ ទូច ស្រីលក្ខណ៍ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន ក្រោយពេលដែលនាង បង្ហាញស្នាដៃច្នៃម៉ូដ ចេញពីសារុងខ្មែរ នៅតាមបណ្ដាញអ៊ីនធឺណែត។ ជាមួយនឹងការទម្លាយឲ្យដឹង ពីការគំនិតច្នៃប្រឌិត តារាសម្ដែងរូបនេះ បានបង្ហើបឲ្យដឹង តាមរយៈការ Live Vedio ថា ខ្លួននឹងត្រៀមដំណើរការ បើកអាជីវកម្មច្នៃម៉ូដសារុង ជាផ្លូវការ ប្រសិនបើការលក់នៅតាម Online ទទួលបានការគាំទ្រខ្លាំង ច្រើនជាងនេះ។

ម្ចាស់បទ «សុភមង្គល មិនមែនស្ថិតតែលើលុយមួយមុខ» អ្នកនាង ទូច ស្រីលក្ខណ៍ ហាក់បីដូចជាសប្បាយចិត្ត នឹងជំនួញថ្មីខាងលើនេះ ខ្លាំងណាស់ ដោយសារតែនាងចង់ចូលរួមជួយលើកស្ទួយ និងអភិរក្សវប្បធម៌ខ្មែរ ខណៈដែលបច្ចុប្បន្នកូនខ្មែរ ជាពិសេសយុវវ័យ ហាក់ព្រងើយកន្តើយ មិនសូវអើរពើរនឹងសម្បត្តិជាតិរបស់ខ្លួន ទាល់តែសោះ។

សម្រាប់ការច្នៃម៉ូដចេញពីសារុងនេះ អ្នកនាង ទូច ស្រីលក្ខណ៍ បែកចែកជា៥ម៉ូដធំៗ មានរបស់ប្រើប្រាស់ក្នុងផ្ទះ ដូចជា កម្រាលតុ កម្រាលទ្រាប់កែវចាន ស្រោមខ្នើយ ម៉ូដបែបយុវវ័យស្អាតៗ ម៉ូដខោសំពត់ សម្រាប់អ្នកធ្វើការ ម៉ូដបែបរាត្រីសមោសរ និងម៉ូដសម្រាប់ដើរលេងសមុទ្រ ជាដើម៕

ប្រភព៖ khmertlaking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ