ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានការចូលរួមជាមួយនឹងអ្នកសិល្បៈទាំងជំនាន់ថ្មី និងចាស់ ជាច្រើនដួងបាន ចូលរួមកម្មវិធីខួបកាកបាទក្រហមកម្ពុជា ដែលបានធ្វើឡើងទៅយ៉ាងអធិកអធម ។

នៅក្នុងនោះដែរ តារាជើងចាស់លោកតាចៅ ចាន់ណារី ដែលគេទើបតែមានការភ្ញាក់ផ្អើល ក្រោយអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈរួមជំនាន់នាំគ្នា បានឃើញស្ថានភាពរបស់តារារូបនេះរស់នៅក្នុងផ្ទះដែលតូចមួយ និងធ្លាក់ខ្លួនខ្លាំងមើលមិនចង់ស្គាល់ ក៏លោកបានចូលរួមនៅក្នុងកម្មវិធីដ៏ធំមួយនេះផងដែរ។

មិនត្រឹមតែប៉ុណ្ណោះនោះទេ កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោកព្រាប សុវត្ថិ ក៏បានចូលរួម ដោយបានជួបគ្នាជាមួយនឹងតារាជើងចាស់រូបនេះ ថែមទាំងផ្តល់នូវថវិកាផ្ទាល់ខ្លួនចំនួន២០០ដុល្លារ ខណៈពេលដែលលោកឃើញតារារួមប្រទេសធ្លាក់ខ្លួនលំបាកបែបនេះ នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោក Heng Loong បានបង្ហើប។

តាមរយៈទង្វើរបស់កំពូលតារាចម្រៀងរូបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើននាំគ្នាសរសើរដល់លោក ដែលមានទឹកចិត្តល្អ ក្នុងការជួយអ្នកសិល្បៈដូចគ្នា៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ចៅ ចាន់ណារី
ចៅ ចាន់ណារី
ព្រាប សុវត្ថិ និងចៅ ចាន់ណារី
ព្រាប សុវត្ថិ និងចៅ ចាន់ណារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ