ខេត្តព្រះសីហនុ៖  ថ្មីៗនេះតាមការចង្អុលបង្ហាញពីឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានណែនាំដល់ ស្នងការនគរបាលខេត្តព្រះសីហនុ ដាក់បញ្ជាឲ្យនគរបាលចរាចរផ្លូវគោកខេត្តព្រះសីហុន បន្តចុះត្រួតពិនិត្យនិងរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីអំពីចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រះសីហនុ អោយកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ការអនុវត្តច្បាប់នេះត្រូវបានធ្វើបន្តជាប់រហូតនាពេលកន្លងមក។

ត្រួតពិនិត្យនិងរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីអំពីចរាចរណ៍ផ្លូវគោក

អនុវត្តតាមបទបញ្ជាឯកឧត្ដម ឧត្ដមសេនីយ៍ស្នងការនគរបាលខេត្តព្រះសីហនុ តាមរយៈឧត្តមសេនីយ៍ត្រី អី សុខា ស្នងការរងផែនការសណ្ដាប់ធ្នាប់ បានឲ្យលោកវីរៈសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់នៃស្នងការខេត្តព្រះសីហនុ បន្តចុះត្រួតពិនិត្យនិងរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់នៅគោលដៅចំនួនពីរគឺ៖

១-គោលដៅលើផ្លូវវិថី២ធ្នូ ត្រង់ណុច ជិតសណ្ឋាគារសុខា ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

២-គោលដៅលើផ្លូវវិថីឯករាជ្យ ត្រង់ចំណុច ស្តុបកាល់តិច ស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ។

ត្រួតពិនិត្យនិងរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីអំពីចរាចរណ៍ផ្លូវគោក

យើងសង្កេតឃើញថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនិងរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកដែលធ្វើឡើងទាំងថ្ងៃនិងយប់នេះ ទទួលបានលទ្ឋផលល្អ ហើយមានការរិតបន្តឹងលើគ្រប់រូបភាពទាំងអស់។ ថ្មីៗនេះ ជនជនចិនមួយចំនួនត្រូវបានសមត្ថកិច្ចណែនាំ បង្រៀននិងអប់រំលើការបើកបរ និង ក្រមសីលធម៌ជាដើម ដោយកងកម្លាំងបានផាកពិន័យចំពោះអ្នកបើកបរមិនមានពាក់មួកនិងគ្មានកញ្ចក់ ពិន័យអ្នកអ្នកបើកបររថយន្តគ្មានស្លាកលេខនិងការឃាត់រថយន្តទាំងនោះថែមទៀតផង។

បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថា សម្រាប់ខេត្តព្រះសីហនុ នៅត្រីមាសទីមួយ មានគ្រោះថ្នាក់ចរាចរកើតឡើងចំនួន ៥៦ករណី បណ្ដាលឱ្យស្លាប់មនុស្ស ២៨នាក់ ស្រី ៦នាក់ លើ ១៨នាក់ ប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០១៧ មានការកើនឡើង ១០នាក់ ។ រងរបួស ៥៣នាក់ លើ ១៤២នាក់ ប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០១៧ មានការថយចុះ ៨៩នាក់ ។ ខូចខាតយានយន្ត ៨៩គ្រឿង លើ ១០៧គ្រឿង មានការថយចុះ ១៨គ្រឿង ។

គួរបញ្ជាក់ថា ស្នងការនគរបាលខេត្ត បានសង្កត់ធ្ងន់លើបញ្ហាអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដោយឲ្យមន្ត្រីនគរបាលចរាចរបន្តធ្វើឱ្យបានជាប់ជាប្រចាំ និងម៉ឺងម៉ាត់ឈរលើគោលការណ៍ច្បាប់ ស្មោះត្រង់ និងមានតម្លាភាព ព្រមទាំងរម្លឹកដល់ការិយាល័យ ជំនាញបង្កើនការគ្រប់គ្រងជនបរទេសឱ្យបានជាប់ជាប្រចាំ ពិនិត្យមើលភាពត្រឹមត្រូវ នៃលិខិតស្នាមផ្លូវច្បាប់ និង សៀវភៅការងារជាដើម។

រដ្ឋបាលខេត្តព្រះសីហនុបានយកចិត្តទុក្ខដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខប្រជាពលរដ្ឋក្នុងខេត្ត ដោយបានចង្អុលបង្ហាញណែនាំឲ្យអាជ្ញាធរនិងមន្ត្រីជំនាញទាំងអស់ដែលពាក់ព័ន្ធបន្តផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងជាពិសេសបន្តរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរនៅក្នុងខេត្តព្រះសីហនុប្រកបដោយសុខសុវត្ថិភាព៕

ត្រួតពិនិត្យនិងរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីអំពីចរាចរណ៍ផ្លូវគោក
ត្រួតពិនិត្យនិងរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីអំពីចរាចរណ៍ផ្លូវគោក
ត្រួតពិនិត្យនិងរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីអំពីចរាចរណ៍ផ្លូវគោក
ត្រួតពិនិត្យនិងរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីអំពីចរាចរណ៍ផ្លូវគោក
ត្រួតពិនិត្យនិងរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីអំពីចរាចរណ៍ផ្លូវគោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]