ភ្នំពេញ: កញ្ញាឯក Bridgestone ដែលមានឈ្មោះថា ហាស់ ឌីជូរលីន ដែលកាលពីថ្ងៃទី១៩ ឧសភា ២០១៧ កន្លងផុតទៅ ធ្លាប់មានរឿងធ្លាក់ពីលើអគារ ពេលនេះ ស្រាប់មានតារាស្រីម្នាក់ បានប្រកាសថា ឌីជូរលីន បាន វាយធ្វើបាបនាង ទាំងអ្នកទាំងពីរ ជាមិត្តសម្លាញ់គ្នា ច្រើនឆ្នាំ។

ដោយក្នុងនោះមាន ប្អូនស្រីមួយរូប ដែលជាតារាស្រី មានឈ្មោះថា Man Ni Za បាន បង្ហោញសារថា «help share okតារាម្នាក់ដែលតែងមិនស្មើឆ្កែមួយផងយល់ទេកុំគិតថាវៃខ្ញុំហើយ អ្នកអែងបានសុខខ្ញុំមែនសាពីមុខទេណា ហើយខ្ញុំក៏មិនបានយកដៃខ្ញុំទៅធ្វើអីអ្នកឯងទេ តែចាំណា ខ្ញុំសុំឲ្យយើងជួបតែរឿងអាក្រក់ ចាំណា មកនិយាយមួយខ្ញុំហើយ ខ្ញុំអត់ត្រូវការអ្នកទេ កុំដើរឲ្យគេ មកនិយាយជាមួយខ្ញុំ ទុកពេលឲ្យ១ថ្ងែទៀតនៅផ្ទះ ខ្ញុំយើងស្គាល់ហើយ ព្រោះយើងសុីបាយម៉ាក់ខ្ញុំដាំទេ ព្រោះអត់អីសីុ អត់លុយ អ្នកឯងទេមករកខ្ញុំ មិនគួរអ្នកឯង ធ្វើចឹងទេ យល់ទេ? ខ្ញុំស្គាល់អ្នកឯង ជាងថ្ងៃទៀត ៣ឆ្នាំហើយ អ្នកឯង ពិតជាដឹងជាងខ្ញុំទៅទៀត។»

ដោយឃើញការផុសបែបនេះធ្វើឲ្យ អ្នកលេងហ្វេសបុក មានចូលស៊ែរយ៉ាងច្រើន ហើយចង់ថា ដំណើរដើមទងបែបណាខ្លះ បានដល់ថ្នាក់វាយតប់គ្នា។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ មិនទាន់ឃើញ កញ្ញា ហាក់ ឌីជូរលីន តប ឬបកស្រាយ ចំពោះរឿងនេះនោះទេ៕

ហាស់ ឌីជូរលីន
ហាស់ ឌីជូរលីន
សរារបស់ តារាស្រីម្នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]