ភ្នំពេញ ៖ កាលពីម្សិលមិញនេះ អ្នកនាង ចនច័ន្ទ លក្ខិណា បានទៅសួរសុខទុក្ខ លោកតា ផ្លុង មឿក ជាសិល្បករជើងចាស់ ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ជាក់ស្ដែង នៅក្នុងការចុះទៅសួរសុខទុក្ខនោះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនលោកតា ដែលកំពុងតែឈឺសម្រាកនៅតែមួយកន្លែង។ ក្នុងនោះផងដែរអ្នកនាង ចនច័ន្ទ លក្ខិណាក៏បានរៀបរាប់ទាំងតក់ស្លុតថា ៖ ‹‹ លោកពុកស្គាល់ខ្ញុំឬអត់ ? ខ្ញុំចនច័ន្ទលក្ខិណា ធ្លាប់ថតជាមួយពុកច្រើនណាស់ ។ គាត់ឆ្លើយបែបរវើរវាយ អត់ស្គាល់ទេ។ លោកពុកសមាគមសិល្បករខ្មែរយកថវិការមកជូនពុក ស្រាប់តែគាត់ស្គាល់ហើយស្ទុះលើកដៃមកអង្អែលក្បាលនិងទាញដៃខ្ញុំដាក់លើទ្រូងគាត់ហើយគាត់និយាយថា អរគុណ ហើយគាត់ងាកមុខចេញហូរទឹកភ្នែកព្រោះមើលទៅគាត់ហាក់ចង់និយាយតែនិយាយមិនរួច គាត់ហាក់ដូចជាចង់ស្ទះនិងខំដកដង្ហើមធំ ហ៊ឺយ គាត់និយាយបានតែពាក្យខ្លីៗទេ មិនអាចនិយាយបានលើសពី ២ម៉ាត់ទេ ខ្ញុំដឹងថាគាត់តឹងទ្រូងចង់និយាយតែនិយាយមិនរួច ហ៊ឹម គិតទៅគាត់ចងចាំសមាគមសិល្បករខ្មែរច្បាស់ណាស់ទើបគ្រាន់តែឮឈ្មោះសមាគមសិល្បករខ្មែរភ្លាម បែរជាធ្វើឲ្យមនុស្សចាស់ដែលមានជំងឺរហូតដល់វង្វេង មិនចងចាំអ្វីតែចាំសមាគមច្បាស់យ៉ាងនេះ។ ឃើញសកម្មភាពរបស់លោកពុកបែបនេះ ធ្វើអោយខ្ញុំកាន់តែក្តុកក្តួលចិត្តនិងខំយកចិត្តទុកដាក់ចំពោះសិល្បករចាស់ជរាមានជំងឺនិងជួបគ្រោះភ័យដទៃទៀត ។ ខ្ញុំនិងព្យាយាមប្រឹងប្រែងធ្វើអោយបានល្អមុននិងចប់អណត្តិជាប្រធានសមាគមសិល្បករខ្មែរសូមទេវតា និងវត្ថុស័ក្តិសិទ្ធក្នុងលោកតាមជួយថែរក្សាអោយលោកពុកឆាប់ជាពីជំងឺទាំងឡាយទាំងពួង›› ។

យ៉ាងណាមិញបច្ចុប្បន្ននេះជំងឺលោកតា មានអាការៈកាន់តែធ្ងន់ធ្ងរ រូបរាងក៏ស្គមស្គាំង ហើយឧស្សាហ៍ វង្វេង ដែលធ្វើឲ្យមហាជន និងចនច័ន្ទ លក្ខិណា ដែលបានមកសួរសុខទុក្ខ បានសម្តែងក្ដីអាណិតដល់តារាជើងចាស់រូបនេះជាខ្លាំង៕

លោកតា ផ្លុង មឿក
លោកតា ផ្លុង មឿក និង ចន​​ច័ន្ទ លក្ខិណា
លោកតា ផ្លុង មឿក និង ចន​​ច័ន្ទ លក្ខិណា
លោកតា ផ្លុង មឿក និង ចន​​ច័ន្ទ លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា