ភ្នំពេញ៖ កាលពីយប់មិញនេះក្នុងគណនីអ៊ីនស្រ្តាក្រាមរបស់តារាសម្តែងកញ្ញា​បេនី យ៉ាំង បានបង្ហោះរូបភាពដែលបង្ហាញពីមុខមាត់របស់ខ្លួនទាំងស្រុង ក្រោយនាងបានបិទមុខជាច្រើនខែ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង។

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាបានជ្រាបហើយថាតារារូបនេះតែងតែបិទមុខជាប់រហូត ទោះបីជានាងចូលរួមកម្មវិធី ដើរលេងនៅស្រុកក្រៅយ៉ាងណាក្តី ធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់ជាខ្លាំង។

តែពេលនេះ នាងក៏បានបើកបង្ហាញ ជាមួយសម្រស់ថ្មីរបស់នាង ក្រោយពីបានកែមុខមាត់ម្តងទៀត ដោយក្នុងនោះ ឃើញថានាងពិតជាស្អាតប្លែកមើលសឹងតែមិនចង់ស្គាល់ ប្រៀបដូចជាមនុស្សពីរផ្សេងគ្នាយ៉ាងដូច្នោះ រីឯទម្រង់មុខ និងច្រមុះថ្មីរបស់នាងមើលទៅពិតជាស្អាតដូចតុក្កតាយ៉ាងដូច្នោះដែរ។

ស្របពេលជាមួយគ្នានេះ ការបង្ហាញមុខរបស់នាងពិតជាធ្វើអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ដោយសារតែខានឃើញមុខរបស់នាងយូរផងនោះ ដល់ពេលបញ្ចេញម្តងប្លែកខ្លាំងយ៉ាងដូច្នោះ៕ 

បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
មុខមាត់ថ្មីរបស់បេនីយ៉ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង