ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបកន្លងមកហើយថា តារាចម្រៀងស្រី កញ្ញា សុន ស្រីពេជ្រ បានជួបទុក្ខធំផ្ទួនៗ ដោយប្អូនប្រុស និងឪពុកគឺលោកតា សង់ ស៊ីស សុទ្ធតែមានជំងឺ ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ទាំងខ្វះខាតខ្លាំង រហូតដល់ថ្នាក់នាងត្រូវប្រកាសដាក់លក់ផ្ទះជាប្រញាប់ទៀតផង ។

ជាក់ស្ដែង ក្រោយប្រកាសលក់ផ្ទះជាងពីរខែមកនេះ សុន ស្រីពេជ្រ នៅតែលក់មិនទាន់ចេញ ខណៈការចំណាយទៅលើការព្យាបាលប្អូនប្រុស និងឪពុក កាន់តែច្រើនរហូតនាងត្រូវខ្ចីលុយគេដើម្បីមើលជំងឺប្អូនប្រុស និងឪពុកទៀតផង ។

យ៉ាងណាមិញ កញ្ញា សុន ស្រីពេជ្រ បានរៀបរាប់ទាំងអស់សង្ឃឹមថា‹‹ ហ៊ឺម! តាំងពីដាក់ប្រកាសលក់ផ្ទះ ២ខែមកនេះលុយតម្កល់មើលជំងឺប្អូនជាង 50000$ ក៏អស់ ហើយឥឡូវចូលដល់ខ្ចីលុយគេមើលទៀត។ អាណិតម៉ែមុខឡើងខ្មៅហើយស្គមព្រោះពិបាកចិត្ត ឯពុកវិញមួយថ្ងៃកាត់មួយថ្ងៃកោ អូនអើយតើពេលណាទើបផ្ទះយើងលក់ដាច់នឹងឆាប់បាននាំអូនវះកាត់ឆាប់បានជាទៅអូន។ ឲ្យគេមើលគេថាផ្ទះនឹងរង់ចាំម្ចាស់ថ្មីម្តងខែ៣ ម្តងខែ៤ តែអីលូវចូលដល់ខែ៥ហើយ អស់សង្ឃឹមណាស់។ ឱលោកម្ចាស់ផ្ទះថ្មីឆាប់ទិញផ្ទះខ្ញុំផងដើម្បីប្អូនប្រុសខ្ញុំបានជាសូមអង្វរទេវត្តាកុំដាក់ទោសទណ្ឌដល់គ្រួសារខ្ញុំអី។ សូមមេត្តាជួយ Share ផងដើម្បីផ្ទះខ្ញុំឆាប់លក់ដាច់ អរគុណពុកម៉ែបងប្អូនជាមុន ››៕ 

សុន​ ស្រីពេជ្រ
សង់ សេត និង​ សង់ ស៊ីស
ប្អូនប្រុស សុន ស្រីពេជ្រ
ផ្ទះដែល សុន ស្រីពេជ្រ បានប្រកាសលក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ