ជប៉ុន៖ Toyota, Nissan, Honda និង Panasonic គឺជាឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅក្នុងប្រទេសជប៉ុនដែលបានរួមសហការគ្នា ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍអាគុយប្រភេទថ្មីមួយដែលមានឈ្មោះថា solid-state battery។

រូបតំណាង

បច្ចេកវិទ្យា solid-state battery គឺកំពុងតែត្រូវបានគេឃើញកាន់តែច្រើនឡើងៗ ថាជាជំហានធំមួយក្នុងការអភិវឌ្ឍសម្រាប់រថយន្តអគ្គិសនី។ អាគុយប្រភេទនេះប្រើប្រាស់ អេឡិចត្រូលីតរឹង ដែលអាចផ្ដល់ថាមពលច្រើនជាងប្រភេទអាគុយបច្ចុប្បន្ន ហើយវាថែមទាំងមិនបញ្ចេញកម្ដៅខ្លាំងទៀតផង។ គេក៏បានរំពឹងដែរថា វានឹងមានតម្លៃថោក បើសិនជាគេផលិតវាក្នុងចំនួនច្រើន។ អ្វីដែលគេជឿជាក់ទៅលើអាគុយប្រភេទថ្មីនេះគឺ វានឹងផ្ដល់សុវត្ថិភាពឲ្យអ្នកប្រើ និងមានភាពគង់វង្សបានយូរអង្វែងទៀតផង។

រូបតំណាង

គោលដៅចុងក្រោយរបស់គេគឺបង្កើត បច្ចេកវិទ្យាអាគុយមួយប្រភេទដែលអាចឲ្យគេធ្វើដំណើរបាន ៨០០គីឡូម៉ែត្រ ក្នុងពេលសាកថ្មពេញម្ដងៗ។ ហើយគម្រោងនាពេលខ្លីរបស់គេខាងមុខនេះគឺ ចង់ឲ្យអាគុយនេះអាចឲ្យយានយន្តធ្វើដំណើរបាន ៥៥០គីឡូម៉ែត្រក្នុងពេលសាកថ្មម្ដងឲ្យបានត្រឹមឆ្នាំ ២០២៥៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]