ភ្នំពេញ៖ តារាសម្តែងស្រីម៉ាក សែនសូនីតា ហៅកញ្ញា តូតា បច្ចុប្បនេះកំពុងតែ​កាក់កបខ្លាំង ក្នុងមុខជំនួញផ្ទាល់ខ្លួន ពោលគឺបច្ចុប្បន្ននេះ នាងគឺជាថៅកែស្រី នៃហាងលក់អាហារគ្រឿងសមុទ្រ «ផែសមុទ្រ» ដែលកំពុងតែបើកដំណើរការ រហូតដល់ទៅ៤សាខាឯណោះ នៅក្នុងទីក្រុងភ្នំពេញ។

ម៉ាក សែនសូនីតា

ជាការពិតណាស់ ទន្ទឹមនឹងការងារសិល្បៈក៏ដូចជាមុខជំនួញកំពុងតែដើរទៅមុខ យ៉ាងរលូនផងដែរនោះ ថ្មីៗនេះ គេក៏បានចាប់អារម្មណ៍ឃើញនូវរូបថតមួយសន្លឹក របស់តារាស្រីម៉ាក សែនសូនីតា ដែលត្រូវបានគេសង្ស័យថា នាងមានអង្គរក្ស ឬហៅថាអ្នកបើកឡានជំនិតផ្ទាល់ខ្លួនថែមទៀតផង។

ជាក់ស្តែង តាមរយៈរូបថតខាងក្រោមនេះ ដែលកញ្ញា តូតា បានបង្ហោះបានឲ្យឃើញថា នាងកំពុងតែអង្គុយនៅផ្នែកខាងក្រោយនៃផ្នែករថយន្ត ខណៈមានបុរសម្នាក់ស្លៀកជាឈុតឯកសណ្ឋានពណ៌ខ្មៅ អង្គុយខាងមុខ ជាអ្នកបើករថយន្តទំនើបឲ្យនាងផងដែរ៕

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា មានអ្នកបើកឡានឲ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា