ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាកំប្លែងដ៏មានប្រជាប្រិយភាពអ្នកនាង កាឆយ សោកសៅយ៉ាងខ្លាំង បន្ទាប់ពីជ្រុះបាត់កាបូបលុយ ខណៈពេលដែលទៅចូលរួមពិធីមង្គលការមួយ ។

ដោយសារតែមានទឹកចិត្តល្អ របស់កូនក្រមុំ និងកូនកម្លោះបានទុកកាបូបលុយឲ្យនាងវិញ ដែលរយៈពេល១៧ថ្ងៃដែលកូនក្រមុំបានខិតខំទាក់ទង ដើម្បីយកកាបូបមួយនេះទៅឲ្យម្ចាស់វិញ តែទាក់ទងពុំបាន។

មិនបានប៉ុន្មានផងក៏បានទៅដល់ដៃតារារូបនេះវិញ នាងពិតជាមានចិត្តរំភើបយ៉ាងខ្លាំង ថែមទាំងបង្ហោះសារមួយថា៖ «កាលពីថ្ងៃទី21.4.2018 នាងខ្ញុំបានចូលរួមពិធីមង្គលការប្អូនស្រីរបស់លោក ឧកញ៉ាលឹមលាងនៅខេត្ត តាកែវហើយបានជ្រុះកាបូបដៃបាត់ តែសំណាងល្អកូនក្រមុំរើសទុកអោយ នាងខ្ញុំត្រេកអរយ៉ាងខ្លាំង រយះពេល17ថ្ងៃហើយដែលកូនក្រមុំខិតខំរកលេខនាងខ្ញុំទាន់តែបាន បានភរិយាសំអាតហៅខ្វេជួយប្រាប់ អគុណដល់កូនក្រមុំទឹកចិត្តដ៏ល្អកំររកបាន ដែលបានរក្សាទុកអោយបង បងសូមជូនពរគូស្វាមីភរិយា នឹងក្រុមគ្រួរសាលោក ឧកញ៉ានឹងលោកជំទាវជួបតែក្តីសុខ ប្រាថ្នាអ្វីៗបានដូចក្តីបំណង»។

ទង្វើទាំងនេះពិតជាគួរឲ្យសរសើរ និងជាគំរូដ៏ល្អមួយ សម្រាប់អ្នកទាំងអស់គ្នា ដោយពួកគេបានទុកកាបូបលុយឲ្យវិញ ទាំងដែលនៅក្នុងកាបូបមិនបានបាត់សូម្បីតែមួយរៀល ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

អ្នកនាង កាឆយ
អ្នកនាង កាឆយ
កាឆយ ពេលចូលរួមមង្គលការគេ
កាឆយ ពេលចូលរួមមង្គលការគេ
កាឆយ ពេលចូលរួមមង្គលការគេ
កាបួបដែលកាឆយ បានបាត់
កាបួប និងលុយដែលកាឆយ បានបាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាឆយ