ភ្នំពេញ ៖ ជារឿយៗតារាចម្រៀង លោក ទិត្យ វិច្ឆិកា តែងបង្ហោះសារក្រៀមក្រំនៅលើបណ្តាញសង្គម រៀបរាប់ពីការនឹករលឹក និងស្ដាយស្រណោះដែលបាត់បង់អ្នកម្ដាយជាទីស្រលាញ់របស់លោក។

ជាក់ស្តែងកាលពីថ្មីៗនេះ អតីតតារាចម្រៀងផលិតកម្មរ៉ុក លោក ទិត្យ វិច្ឆិកា បានបង្ហាញការនឹករលឹកដល់ម្តាយ ខណៈដែលលោកត្រូវបានឲ្យចូលលោកលោតឆ័ត្រយោងជាថ្មី ដោយលោកបានរៀបរាប់ថា ៖ « ថ្ងៃស្អែកនេះអង្គភាពបានអនុញ្ញាត្តឲ្យខ្ញុំលោតឆ័ត្រមិត្រភាព កម្ពុជា ថៃ ចិន សិង្ហបុរី និងអាល្លឺម៉ង់ ជាង ១០ឆ្នាំមុន ពេលដែលខ្ញុំលោតឆ័ត្រគឺមានអ្នកម្តាយរបស់ខ្ញុំតែងតែទៅផ្តល់កំលាំងចិត្តឲ្យខ្ញុំជានិច្ច ពេលនេះគ្មានវត្តមានអ្នកម្តាយឲ្យកំលាំងចិត្តខ្ញុំទៀតទេ ហើយភាពកក់ក្តៅក៏លែងមានសំរាប់ខ្ញុំទៀតដែរពីពេលនេះទៅ ព្រោះក្តីស្រលាញ់ អាណិត ត្រូវបានបាត់បង់អស់ហើយសំរាប់រូបខ្ញុំ។ ខ្ញុំពិតជាស្រណោះខ្លាំងណាស់ តែខ្ញុំត្រូវតែទ្រាំ ដើម្បីស្វែងរកសុភមង្គលថ្មី»។

យ៉ាងណាមិញ មហាជនក៏បានចូលរួមអបអរដល់ ការវិលចូលលោតឆ័ត្រនៅក្នុងអង្គភាពដែលជាការងារមួយ ដែលរូបលោកស្រលាញ់ពេញចិត្ត ហើយវាក៏មានអនុស្សាវរីយ៍ជាច្រើនសម្រាប់លោក ទិត្យ វិច្ឆិកា និងអ្នកម្ដាយរបស់លោកផងដែរ៕ 

ទិត្យ វិច្ឆិកា
ទិត្យ វិច្ឆិកា
ទិត្យ វិច្ឆិកា
សាររបស់ ទិត្យ វិច្ឆិកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទិត្យ វិច្ឆិកា