រាជធានីភ្នំពេញ ៖ មនុស្ស​មួយ​ក្រុម​មា​ន​គ្នា​​៥​​​ទៅ​៦​នាក់​​​​ក្រោយ​ពី​​ចេ​ញពី​ផឹក​ស៊ី​​​ នៅ​ផ្ទះ​មេប៉ុស្តិ៍​ប៉ូលិស​​ប៉ុស្តិ៍រដ្ឋ​បាល​ទឹកថ្លា ​ខ​ណ្ឌ​សែន​សុខ ​ហើយ​ម្នាក់​​ៗ​សុទ្ធ​​តែ​ស្រវឹង​ជោក​ជាំ​​រៀងៗ​ខ្លួន​​​បាន​ជិះ​​រថយន្ត​ សុទ្ធតែ​​ស៊េរី​ទំនើបៗ​​ឆ្លង​កាត់​​បញ្ជរ​បង់​ប្រាក់​មួយ​​កន្លែង​​តាម​ បណ្តោយ​ផ្លូវ​២០០៤ ​ប៉ុន្តែ​​​មិន​បង់​ប្រាក់​ថ្លៃ​ផ្លូវ​នោះទេ ថែម​ទាំង​​បើក​រថយន្ត​ប៉ះ​បារ៉ាស​ប​ញ្ជរ​​បង់​​ប្រាក់​ទៀត​ផង ធ្វើ​ឱ្យ​​បុគ្គ​លិក​​នៅ​កន្លែង​​​​​​​​ប​ញ្ជ​របង់​​ប្រាក់​ដេញតាម​កាក់​ រថយន្ត​​ទាំង​អស់​​​នោះ​​ឱ្យ​ឈប់​ដើម្បី​​​សួរ​នាំ​ និង​ឱ្យ​បង់​ប្រាក់ ប៉ុន្តែ​​បែរ​ជា​មនុស្ស​មួយ​ក្រុម​​នោះ​​បង្ក​​ជម្លោះ​វាយ​​តប់​គ្នា​ទៅវិញ​ ​​ទៅ​មក​ ជា​​មួយ​ប​គ្គ​លិក​បញ្ជរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប​ង់​ប្រាក់​ ធ្វើ​ឱ្យ​ភាគី​ទាំង​២​​រង​របួស​បែក​មុខ​មាត់​ទាំង​សង​ខាង​ និង​ភ្លាម​នោះ​​មាន​អ្នក​កាសែត​​ទៅថត​រូប​ ស្រាប់តែ​​​បុរស​ម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​ជា​ក្រុម​​​កោង​កាច​​ចេះធ្វើ​ភ្លើ​ និង​ត្រូវ​ជា​កូន​ប្រសា​រ​បស់​ឧកញ៉ា​​ម្នាក់​ក្របួច​.កអាវ​អ្នក​កាសែត និង​ដក​ហូត​ម៉ាស៊ីន​ថត​។

ហេតុការណ៍​ខាងលើ​បានកើតឡើង​កាលពី​វេលា​ម៉ោង​​១០​និង​៥ ​នាទីយប់​​ថ្ងៃទី​៩ មីន​ា ២០១២ ​នៅចំណុច​បញ្ជរ​​បង់​ប្រា​ក់​​ផ្លូវ​លេខ​២០០៤ ​ក្នុង​សង្កាត់​ទឹកថ្លា ​ខណ្ឌ​​សែន​សុខ ។​ ​ប្រភព​ព័ត៌​មាន​ពីកងរាជអាវុធហត្ថ​​ខណ្ឌ​សែន​សុខ ​ដែល​បាន​ចុះ​ធ្វើ​អន្តរាគមន៍​បង្ហើប​ឱ្យ​ដឹង​ថា ​​មនុស្ស​​​មួយ​ក្រុម​មានគ្នា​៥ទៅ៦​នាក់ បានចេញ​ពីពិធី​ជប់​លៀង​នៅផ្ទះ​លោក​​ប៉ែន ថុល​​ ​មេ​ប៉ុស្តិ៍​ប៉ូលិស​​រដ្ឋ​បាល​​ទឹកថ្លា​ ស្រវឹងជោកជាំ​​ជិះ​រថយន្ត​សុទ្ធតែ​ស៊េរី​ទំនើប​ៗធ្វើ​​ដំណើរ​តាម​ប​ណ្តោយ​ ផ្លូវ២០០៤ ពី​លិច​ទៅ​កើត​ ស្រាប់តែ​​​មក​ដ​ល់​កន្លែង​​​បញ្ជរ​ប​ង់​លុយ ពួកគេ​ឈប់​បង់​លុយ​​ថ្លៃ​ផ្លូវតម្លៃ​ជាង​​១​ពាន់​រៀល​នោះទេ មាន​ន័យថា ​រថយន្តថ្លៃ តែចរិត​​​អត​់​​ថ្លៃ ​ហើយ​ថែម​ទាំង​បើក​ប៉ះ​បា​រ៉ា​ស់​ថែមទៀត ។ ​ឃើញ​បែប​នេះ​បុគ្គលិក​បញ្ជរ​បង់ប្រាក់​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ រួច​កាក់​រថយន្ដ​នេះ​ឱ្យ​ឈប់ ​ហើយ​​សួរនាំ​ពី​មូលហេតុ​ដែល​​មិនបង់លុយ​ថ្លៃ​ផ្លូវ ។

សួរនាំ​ម​ិន​ទាន់​ចប់​ស្រួល​បួល​​ផង​ ស្រាប់​​តែ​មនុស្ស​ជិះ​ក្នុង​រថយន្ដ​ដែល​មាន​ចរិត​អន់​​​​បាន​ចេញ​​​វាយតប់​ មក​លើ​​បុគ្គលិក​​​បញ្ជរ​ប​ង់​ប្រាក់​​ប្រាវ​ៗ​តែ​ម្ដង ​ធ្វើ​ឱ្យ​ឆាក​ប្រ​យុ​ទ្ធរវាង​មនុស្សមួយ​ក្រុ​មដែល​​​​​​​​អន់ចរិត​ ​និង​បុគ្គលិក​បញ្ជរ​បង់ប្រាក់​ដែល​មាន​គ្នា​ច្រើន​ដែរ​កើតឡើង​ភ្លាម​ៗ​។​ ពេល​នោះ​អ្នកកាសែត​ម្នាក់​បាន​ចុះ​ទៅ​យក​ព័ត៌​មាន ​ដោយ​គ្រាន់តែ​ថត​យក​សកម្មភាព​បាន​ចំនួន​១​ប៉ុស្ដិ៍​ប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់​តែ​ស្ដ្រី​ម្នាក់​នៅ​ក្នុង​ចំណោម​មនុស្ស​​ មួយ​​ក្រុម​ដែល​​​ អន់​ចរិត​​ខាងលើ​ បាន​ស្ទុះ​មក​ដក​​យក​ម៉ាស៊ីន​ថត​ពី​អ្នក​កាសែត​​ដោយ​និយាយ​​គំរាម​ថា ​អ្នកឯង​គ្មាន​សិ​ទ្ធិ​ថតរូប​ពួក​គេ​ទេ​។ ត្រង់​​នេះ ​យើង​សូមបញ្ជាក់​​​ថា រដ្ឋ​មន្ត្រី​ ឧប​​នា​យក​រដ្ឋ​មន្ត្រី​ និង​នាយក​រដ្ឋ​មន្ត្រី អ្នកកាសែត​ថត​បានទាំង​អស់ទៅតាម​វិជ្ជាជីវៈ...ចុះ​ពួក​ហ្នឹង​​ជា​អ្វី? បានស្រែកថា អ្នក​កាសែត​គ្មាន​សិ​ទ្ធិ​​​ថត​រូប​ពួកគេ​​​​​​​​​​​​​​​​​​​ទេ? ឬ​មួយ​ក៏​​ពួក​ហ្នឹង​មិន​​យល់​​មិន​ចេះ​​អីសោះ? ​​​​​​​​​​ពេល​នោះ​ដែរ​ មាន​មនុស្ស​ប្រុស​៣​នាក់​ដោយ​​ម្នាក់បាន​ស្ទុះ​មក​ក្របួច​.​ក​អាវ​អ្នកកាសែត ​ទាញ​យក​ម៉ាស៊ីន​ថត​បម្រុង​នឹង​បោក​ចោល ឯ​២​នាក់​ទៀត​ឈរ​នៅ​អមសងខាង​អ្នកកាសែត​។ ទោះបី​បែប​ណា ​ដោយសារ​តែ​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ​​បាន​ចុះ​ទៅ​អន្ដរាគមន៍​ទាន់​ពេល​វេលា ហើយ​បាន​ទាមទារ​យក​ម៉ាស៊ីន​ថត​ពី​ជន​​ចរិត​​​អន់​​ មោឃសុទ្ធ​នោះ ​ឱ្យ​អ្នកកាសែត​វិញ​។

ក្រោយ​ពី​កើតហេតុ​និង​សមត្ថកិច្ច​ចុះ​ធ្វើ​អន្ដរា​គមន៍​ទើប​ដឹង​ថា ​មនុស្ស​មួយ​ក្រុម​បង្កជម្លោះ​វាយ​តប់​ខាងលើ មាន​មនុស្ស​ខ្លះ​ធ្វើការ​នៅ​ក្រុម​ហ៊ុន​​មួយ​ដែល​ម្ចាស់​ក្រុមហ៊ុន​ជា​ពិ​ធី ​ករ​នៅ​ស្ថានីយ​​ទូរ​ទស្ស​ស៊ី​-​ធី​-​អិន​។ ​តែ​ទោះបី​ជាយ៉ាង​ណា​ ម្ចាស់ក្រុមហ៊ុន​នេះ​បាន​ឆ្លើយ​បដិសេធថា ​មិន​ពាក់​ព័​ន្ធជាមួយ​ការ​វាយតប់​រវាង​មនុស្សអន់​ចរិត​ខាងលើ​នោះ​ទេ បើ​ទោះបី​មនុស្ស​មួយ​ក្រុម​នោះបាន​បង្កជម្លោះ​នៅ​មុខ​ទីតាំង​និង​រត់​ចូល​ទៅ ​ក្នុង​ក្រុមហ៊ុន​នោះ​ក៏​ដោយ​។

ដោយឡែក​ប្រភព​ព័ត៌មាន​ពី​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​សែន​ សុខ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​កើត​រឿង​​១​យប់​ ព្រឹក​ឡើង​​កង​រាជ​អាវុធហត្ថ​​ខណ្ឌ​បាន​​កោះហៅ​ភាគី​បង្កជម្លោះ​ ឱ្យទៅធ្វើការ​ដោះ​ស្រាយ ព្រោះ​ម្ចាស់​បញ្ជរ​បង់​ប្រាក់​បានប្ដឹង ដោយ​សារ​បុគ្គលិក​របស់​គេ​បាន​រង​របួស​បែក​មុខមាត់​ចំនួន​២​នាក់​។ ​ទោះបី​បែ​ប​ណាការ​ ដោះ​ស្រាយ​បាន​ត្រឹម​ភាគី​បង្កជម្លោះ​សុំ​​​ទោស​ម្ចាស់ និង​បុគ្គលិក​​បញ្ជរ​បង់ប្រាក់​ប៉ុណ្ណោះ។​ចំ​ពោះ​រឿង​នេះ បាន​បញ្ចប់​​ទៅ​ដោយ​មាន​​​ការ​ជ្រោមជ្រែង​ពី​លោក​មេ​ប៉ុ​ស្ដិ៍​ទឹកថ្លា ជា​អ្នក​ចេញ​មុខ​សុំទោស​ជំនួស​ក្រុមជនអន់​ចរិត ហើយ​បើ​តាម​ដឹង​បុរស​ដែល​ក្របួច​.​ក​អាវ​អ្នក​កាសែត ​​​និង​​ដក​ម៉ាស៊ីន​ថត​បម្រុង​បោក​ចោល​នោះ​ គឺជា​កូនប្រសា​របស់​លោក​ឧកញ៉ា​ម្នាក់​ដែល​ទើបតែ​ភ្ជា​ប់​ពាក្យ​រួច និង​ត្រៀម​រៀបការ​ឆាប់​ៗ​នៅ​ថ្ងៃ​ខាង​មុខ​នេះ​។​ ឆ្ងល់​ដែរ ​រស់​​នៅ​ក្នុង​ត្រកូល​គ្រួសារ​ខ្ពង់ខ្ពស់​​ប្រើ​ប្រាស់​របស់ថ្លៃៗ ហេតុ​​ម៉េច​​មិន​ប្រើ​អត្តចរិត​ខ្ពង់ខ្ពស់​​ ថ្លៃថ្នូរ​ផង​ទៅ? បែរ​ជា​ចូល​ចិត្ត​ប្រើ​ចរិត​ទាប និង​ថោក​ទៅ​​​វិញ​​​​​​​​​​​​​​​​​​​​​​​​​​ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]