ស្ទឹងត្រែង៖ កាលពីពេលថ្មីៗនេះតារាពហុជំនាញ និងជាតារាជើងចាស់ម្នាក់ បច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាពខ្លាំងអ្នកនាង កាតុ បានទៅដល់គេហដ្ឋានរបស់លោកតាអធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត នៅឯខេត្តស្ទឹងតែ្រង បន្ទាប់ទំនេរពីការងារ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជា បានដឹងហើយថា បច្ចុប្បន្ននេះផ្ទះរបស់តារាចម្រៀង និងជាអធិរាជសម្លេងមាសលោកតាស៊ិន ស៊ីសាមុត គឺនៅដូចដើម ក្រោមការថែរក្សាយ៉ាងល្អជាមួយនឹងភរិយារបស់លោកនៅឯខេត្តស្ទឹងតែ្រង ។

ស្របពេលជាមួយគ្នានេះដែរ តារាពហុជំនាញ កាតុ ឆ្លៀតពីការងារបន្តិចបាននាំគ្នាចូលលេងផ្ទះ និងសួរសុខទុក្ខភរិយារបស់លោកតា តែអ្វីដែលកាន់តែពិសេសនោះគឺ តារារូបនេះ ក៏បាននាំមកថវិកាមួយចំនួនជូនទៅដល់ភរិយារបស់លោកតា និងធ្វើកាLive វីដេអូ ដើម្បីចែកចាយដល់ប្រជាជនខ្មែរបានដឹងផងដែរ។

តាមរយៈទង្វើទាំងនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាសរសើរដល់រូបនាង ដែលនៅតែស្រលាញ់ ចូលចិត្ត និងមិនភ្លេចធ្វើរឿងដ៏គួរឲ្យសរសើរមួយនេះដែរ៕

សូមទស្សនារូបភាព និងវីដេអូទិដ្ឋភាពគេហដ្ឋានរបស់លោកតាស៊ិន ស៊ីសាមុត ខាងក្រោមនេះ៖ 

អ្នកនាង កាតុ
អ្នកនាង កាតុ
កាតុ ពេលទៅលេងផ្ទះលោកតាស៊ិន ស៊ីសាមុត
កាតុ ទៅលេងផ្ទះលោកតាស៊ិន ស៊ីសាមុត
កាតុ ទៅលេងផ្ទះលោកតាស៊ិន ស៊ីសាមុត
កាតុ ទៅលេងផ្ទះលោកតាស៊ិន ស៊ីសាមុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ