បច្ចុប្បន្នមានស្រ្តី មួយចំនួនជួបប្រទះ នូវបញ្ហាមុខ មុនជាំនិងអាចម៍រុយ ពិបាករកអី្វមកលាប ដើម្បីបិទបាំងណាស់។

ថ្ងៃនេះខ្មែរឡូតសូមលើក យកនូវវិធីសាស្រ្ត ផាត់មុខយ៉ាង ងាយស្រួលដើម្បី្រ ឲ្យប្រិយមិត្តយកមកប្រើ និងអនុវត្តរៀងរាល់ថ្ងៃ ដែលមាន ៥ ចំណុចដូចតទៅ៖

១.ដំបូងយើងត្រូវ ជ្រើសរើសនូវក្រេបលាបមុខ ដែលមានជាតិប្រេង យកមកលាបជុំវិញច្រមុះ បន្ទាប់មកលាបលើ ផ្ទៃមុខដោយញីឲ្យ ចូលសប់អស់។

២.ជ្រើសរើសយកម្សៅ ទ្រនាប់ដែលសរម៉ាក HD មកលាបពេញផ្ទៃមុខ ដោយយើងប្រើ ម្រាមដៃតប់ញីឲ្យសប់ និងលាបដល់សាច់ក ផងដែរ។

៣.យកនូវជក់ ផាត់កូល័រថ្ពាល់ ដើម្បីយកមកផាត់ម្សៅ ដោយប្រើជក់ ក្រវីជុំវិញផ្ទៃមុខឲ្យសប់ បន្ទាប់មកជ្រើសរើសនូវកូល័រថ្ពាល់ ពណ៌ផ្កាឈូក មកផាត់ថ្ពាល់។

៤.ប្រើម្សៅហុយ យកមកផាត់ លើផ្ទៃមុខនិងក។

៥.ប្រើទឹកបាញ់ មុខដើម្បីកុំឲ្យសាច់ ម្សៅកក តែមានភាពម៉ត់រលោង រួចជាស្រេច។

តើប្រិយមិត្តចង់ បានការផាត់មុខ ដែលបិទបាំងនូវបញ្ហា មុខមុនជាំនិងអាចម៍រុយ របស់ខ្លួនដែររឺទេ?

សូមមើលរូបភាពទាំងអស់គ្នា៖

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]