ភ្នំពេញ ៖ ទោះបីជាតារាចម្រៀង កញ្ញា វ៉ាន់ នីឡា បានឈប់ និងឃ្លាតឆ្ងាយពីសង្គមសិល្បៈចម្រៀងក្តី តែប្រជាប្រិយភាពរបស់នាងនៅតែខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ទឹកដមសម្លេងនៅតែមិនថយចុះនោះឡើយ។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គម របស់តារារូបនេះ បានបង្ហោះវីដេអូដែលខ្លួនច្រៀងជាច្រើន ដែលមានអ្នកចូលទស្សនារាប់ពាន់ដង និងធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើនសរសើរ ដល់សម្លេងរបស់នាង នៅតែពិរោះមិនប្រែសោះ។

ជាពិសេសនោះ គឺពេលនាងច្រៀងជាភាសាបរទេសតែម្តង ជាមួយសម្លេងយ៉ាងស្រទន់ មិនចាញ់តារាបរទេសប៉ុន្មានទេ ស្តាប់ហើយពិតជាស្លុងអារម្មណ៍ទៅតាម ធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង៕

ចង់ជ្រាបកាន់តែច្បាស់ថា កញ្ញា វ៉ាន់ នីឡា ច្រៀងចម្រៀងជាភាសាបរទេសពិរោះយ៉ាងណា សូមទៅទស្សនាវីដេអូខាងក្រោមនេះ ៖  

វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា