ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនដែលជាអ្នកគាំទ្រ អតីតតារាចម្រៀង សាន ស្រីឡៃ ច្បាស់ជានៅចាំមុខប្អូនស្រីរបស់នាង ដែលមានឈ្មោះថា សាន ម៉ីនាង មិនទាន់ភ្លេចនោះទេ ព្រោះថាបន្ទាប់ពីបងស្រីរបស់នាង បានទទួលមរណភាពទៅ ម៉ីនាង តែងតែចេញមុខ Live វីដេអូតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ស្រីឡៃ ជារឿយៗផងដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ម៉ីនាង បានបង្កភាពភ្ញាក់ផ្អើលដល់មហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមជាខ្លាំង នៅពេលដែលឃើញនាង Live វីដេអូ ហើយប្រកាសតាមរយៈការ Live នោះថា នាងនឹងចូលរួមប្រលងក្នុងកម្មវិធីលំដាប់ថ្នាក់ ពិភពលោក The Voice Kid Cambodia រដូវកាលទី២នេះ។

ទោះជាយ៉ាងណាក្តី ដំណឹងនេះបានធ្វើឲ្យមហាជនរំភើបចិត្តជាខ្លាំង ព្រោះពួកគេដឹងថា ម៉ីនាង គឺជាកុមារីម្នាក់ដែលមានសមត្ថភាពខ្ពស់ ខាងចម្រៀងមិនចាញ់បងស្រីរបស់នាងប៉ុន្មាននោះទេ៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖ 

ប្អូនស្រីរបស់ សាន ស្រីឡៃ
ប្អូនស្រីរបស់ សាន ស្រីឡៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក c[email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

សាន ស្រីឡៃ