ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានទម្រង់មុខកូនកាត់ និងចូលចិត្តលេងស្ទីលដូច CL កញ្ញា ប៉ាច គីមមួយ កាន់តែសាងប្រជាប្រិយភាពបានច្រើន បន្ទាប់ពីសម្តែងនៅក្នុងរឿងថ្មី «បិសាចគួរឲ្យស្រលាញ់» និងចម្រៀងដែលនាងបានចេញម្តងៗ។

ក្រៅពីមានរូបសម្រស់ និងទេពកោសល្យល្អ ងាកមកមើលស្ទីលតែងខ្លួនរបស់នាង នាពេលបច្ចុប្បន្នវិញ គឺមិនថាតែងខ្លួនពេលឡើងឆាក សាមញ្ញធម្មតា ជាពិសេសអ្នកគាំទ្រតែងសង្កេត ទៅលើសម្លៀកបំពាក់របស់នាងពេលឡើងឆាកម្តង គឺថាមិនចាញ់តារាបរទេសប៉ុន្មាននោះទេ បូករួមនឹងសម្រស់របស់នាងផងនោះ។

ជាក់ស្តែង កាលពីថ្មីៗនេះ នៅក្នុងគណនីហ្វេសប៊ុកផ្លូវកា ររបស់តារារូបនេះ បានបង្ហោះឈុតសម្លៀកបំពាក់មួយឈុត ដែលពិតជាប្លែកខ្លាំង និងមិនធ្លាប់ឃើញមានដោយហាក់ដូចជាយកថង់មកច្នៃយ៉ាងដូច្នោះ តារារូបណាស្លៀកនោះទេ ។

នៅក្នុងនោះដែរ គឺជារ៉ូបពណ៌ក្រហម ជាមួយនឹងម៉ូតសាមញ្ញធម្មតាទេ ហើយម៉ូតមួយនេះមិនមែនទិញតាមផ្សារនោះទេ គឺបានច្នៃឡើងបានយ៉ាងល្អសម្រាប់តារារូបនេះ៕ 

ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ម៉ូតអាវថ្មីរបស់ប៉ាច គីមមួយ
ម៉ូតអាវថ្មីរបស់ប៉ាច គីមមួយ
ម៉ូតអាវថ្មីរបស់ប៉ាច គីមមួយ
ម៉ូតអាវថ្មីរបស់ប៉ាច គីមមួយ
ម៉ូតអាវថ្មីរបស់ប៉ាច គីមមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ