ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព មានទេពកោសល្យសម្តែងដ៏ល្អកញ្ញា ដួង ម៉ានិច កាន់តែទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើននៅក្នុងស្រុក តាមរយៈការសម្តែងរឿងភាគជាច្រើន។

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាបានដឹងហើយ ថាតារារូបនេះពិតជាមានទេពកោសល្យល្អ មិនថាសម្តែជាតួកាច ស៊ិចស៊ី ស្រក់ទឹកភ្នែកបែបណានោះទេ នាងធ្វើបានមិនឲ្យទាស់នោះទេហើយសម្តែងសមគ្រប់រឿងតែម្តង ដូច្នោះហើយទើបនាងកាន់តែទទួលបានអ្នកគាំទ្រកាន់តែច្រើនឡើង។

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់នាងបានបង្ហោះវីដេអូច្រៀងមួយ ដែលជាបទបែបកម្សត់ តែច្រៀងបានតែបន្តិចស្រាប់តែទឹកភ្នែករបស់នាងហូរមក ដោយមើលទៅពិតជាមានទេពកោសល្យសម្តែងខ្លាំងមែនទែន។

ស្របពេលជាមួយគ្នានេះដែរ ក្រោយពីបានឃើញវីដេអូមួយនេះធ្វើឲ្យអ្នកគាំទ្របានសរសើរដល់នាងថា ពិតជាសាកសមជាកំពូលតារាសម្តែងជំនាន់ថ្មីមែនទែន ដោយគ្រាន់តែច្រៀងតាមបទចម្រៀងកម្សត់មួយសោះ អាចចូលតួខ្លាំងរហូតដល់ហូរទឹកភ្នែកបែបនេះ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច