ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងវ័យក្មេង ក៏ដូចជាម្ចាស់ជ័យលាភី The Voice Kid Cambodia រដូវកាលទីមួយ កុមារា ពេជ្រ ថៃ បានប៉ះឡើងឆាកច្រៀងរួមគ្នាជាមួយ តារាចម្រៀងស្រស់សោភាកញ្ញា វី ឌីណែត ជាលើកដំបូងដែលធ្វើឲ្យមហាជនប្លែកអារម្មណ៍មែនទែន។

យ៉ាងណាមិញ សម្រាប់ការប៉ះគ្នាជាលើកដំបូងនេះ ពេជ្រ ថៃ និងកញ្ញា វី ឌីណែត បានយកបទចម្រៀងមនោសញ្ចេតនា មកច្រៀងរួមគ្នាមួយបទមានចំណងជើងថា «សង្សារចាស់បងCallមកអូន» ពិតជាពិរោះខ្លាំងមែនទែន។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលពិសេស ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលនោះ ពេជ្រ ថៃ បានរាំបទញាក់របស់កញ្ញា វី ឌីណែត កូរពេញឆាកដែលធ្វើឲ្យមហាជនទប់សំណើចមិនបាននោះទេ។

ទោះជាយ៉ាងណាក្តី មិនថា ពេជ្រ ថៃ ឡើងឆាកជាមួយតារាចម្រៀងរូបណានោះទេ ប្អូននៅតែរក្សាចរិតខិល និយាយពាក្យកំប្លែងៗច្រើនដដែល ដែលទាំងនេះរឹតតែធ្វើឲ្យមហាជន កាន់តែចូលចិត្តប្អូនកាន់តែច្រើន ហើយជាពិសេស រូបគេ ​ក៏អាចនិយាយបានថា ជាតារាវ័យក្មេង មានសំណាងបានច្រៀង ជាមួយនឹងគ្រប់តារាទាំងអស់ ក្នុងហង្សមាស៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖ 

ពេជ្រ ថៃ ប៉ះ វី ឌីណែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ