ភ្នំពេញ៖ ក្រោយពីតារាសម្ដែងស្រីសម្បុរស្រអែម អ្នកនាង សារ៉ាយ សក្ខណា បានទៅអាមេរិកវិញជាមួយកូនស្រីរបស់ខ្លួន តែថ្មីៗនេះ អ្នកនាង ឧស្សាហ៍បង្ហាញអារម្មណ៍ កើតទុក្ខ និងពោលថានឹកដល់មនុស្សម្នាក់ រហូតដល់ថ្នាក់ធ្វើឲ្យខ្លួនគេងមិនលក់ទៀតផង។

ជាក់ស្ដែង តាមរយៈការបង្ហោះសារ រួមជាមួយរូបថតបង្ហាញទឹកមុខដ៏ក្រៀមក្រំ អ្នកនាង សារ៉ាយ សក្ខណាបានរៀបរាប់ថា‹‹នឹកខ្លាំងណាស់ ហេតុអ្វីមិនអាចបញ្ឈប់អារម្មណ៍មួយនេះបាន? ››។ ជាមួយគ្នានេះដែរ មហាជនជាច្រើនបានចោទសួរទៅកាន់អ្នកនាងថា‹‹ អ្នកណាគេបង? ›› ហើយត្រូវបានម្ចាស់ខ្លួនតបថា‹‹ មនុស្សម្នាក់ ››។

ទោះបីជា អ្នកនាងមិនបានបញ្ចេញថាអ្នកណាគេ ក៏មហាជនអាចដឹងហើយថា អ្នកនាងប្រាកដជានឹកដល់ស្វាមីជាទីស្រលាញ់របស់ខ្លួន ដែលកំពុងតែស្នាក់នៅក្នុងប្រទេសកម្ពុជា ដើម្បីនៅគ្រប់គ្រងហាងកែសម្ផស្សរបស់ពួកគេ ស្របពេលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ក៏ដូចជាមិត្តរួមអាជីពសិល្បៈជាច្រើនទៀតផងដែរ៕

សារាយ សក្ខណា
សារាយ សក្ខណា និងកូនស្រី
សារាយ សក្ខណា និងស្វាមី
សារាយ សក្ខណា និងស្វាមី
សារាយ សក្ខណា ស្វាមី​ កូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា