កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីបានឃើញតារាសម្ដែង និងជាតារាបង្ហាញម៉ូត លោក យិត មាសឧស្សាហ៍ បានទទួលពានរង្វាន់ Model នៅឯប្រទេសកូរ៉េក្នុងកម្មវិធី Asia Model Star Award 2018។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមតារាកូរ៉េ Gfriend ក៏បានឈ្នះពានរង្វាន់ជាមួយនឹងលោកផងដែរ ដោយមានការអបអរពីសំណាក់អ្នកនៅកូរ៉េជាច្រើនទៀត ដែលបានចូលរួមទស្សនាកម្មវិធីមួយនេះ ដោយកម្មវិធីបានធ្វើឡើងយ៉ាងអធិកអធម។

នៅក្នុងនោះដែលអ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានចូលរួមអបអរដល់លោកដែលទទួលបានពានរង្វាន់នៅក្នុងប្រទេសដទៃបែបនេះ លើសពីនេះទៅទៀត តារារូបនេះក៏បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយនៅពេលដែលខ្លួនទទួលបានពានរង្វាន់មួយនេះ។

ដោយក្នុងនោះលោកបាននិយាយយ៉ាងដូច្នោះថា៖ «ពិតជាមានមោទនភាពណាស់ដែលបានចូលរួមក្នុងកម្មវិធី Asia Model Star Award 2018 នៅក្នុងប្រទេសកូរ៉េ សូមអរគុណដល់ KMA (Korea Model Association) ដែលបានផ្តល់កិត្តិយស ចំពោះវត្តមានខ្ញុំបាទ អ្វីដែលខ្ញុំទទួលបាន គឺជាអ្វីដែលអ្នកគ្រប់គ្នាទទួលបានដូចគ្នា គ្រប់យ៉ាងសូមអរគុណដល់ប៉ានឹងម៉ាក ក្រុមគ្រួសាររបស់ខ្ញុំ ជាពិសេសអ្នកគ្រប់គ្រងនឹងពីសំណាក់ក្រុមការងារទាំងអស់ ក៏អរគុណដល់មិត្តភក្តិ នឹងពុកម៉ែបងប្អូន ហើយនឹងពីសំណាក់មិត្តៗយុវវ័យដែលស្រលាញ់នឹងចូលចិត្តខ្ញុំតាំងពីដើមរហូតមក បើមិនមានអ្នកទាំងអស់គ្នាក៏ខ្ញុំគ្មានថ្ងៃនេះដែរ ជោគជ័យនេះជារបស់យើងទាំងអស់គ្នា»៕

សូមទស្សនាវីដេអូខាងក្រោមនេះ 

យិត មាសឧស្សាហ៍ ពេលទទួលពានរង្វាន់
យិត មាសឧស្សាហ៍ ពេលទទួលពានរង្វាន់
តារាកូរ៉េ Gfriend
យិត មាសឧស្សាហ៍
យិត មាសឧស្សាហ៍
យិត មាសឧស្សាហ៍ ពេលទទួលពានរង្វាន់
យិត មាសឧស្សាហ៍ ពេលទទួលពានរង្វាន់
យិត មាសឧស្សាហ៍ ពេលទទួលពានរង្វាន់
យិត មាសឧស្សាហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យិត មាសឧស្សាហ៍