ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រកម្មវិធី Cambodian Idol ច្បាស់ជានៅចាំមិនទាន់ភ្លេចនោះទេ នូវអតីតបេក្ខភាពលោក មាស មុន្នីរាជ ដែលជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី១ ត្រូវជម្រុះនៅសប្តាហ៍ទី៦។

យ៉ាងណាមិញ បន្ទាប់ពីត្រូវជម្រុះពីកម្មវិធីលំដាប់ថ្នាក់ពិភពលោកនោះមក អ្នកគាំទ្រសង្កេតឃើញថា កម្លោះសង្ហារូបនេះ មិនបានធ្វើជាតារាចម្រៀងនៅក្នុងផលិតកម្មណាមួយនោះទេ ប៉ុន្តែលោកបែរជាឈោងចាប់ធ្វើជាតារាចម្រៀង Original និពន្ធបទចម្រៀងខ្លួនឯងទៅវិញ។

ដោយឡែក ស្រាប់តែថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញលោក មាស មុន្នីរាជ បង្ហាញវត្តមាននៅក្នុងកម្មវិធីប្រលងចម្រៀងម្តងទៀត មានឈ្មោះថា The Melody របស់ទូរទស្សន៍បាយ័ន។

ក្នុងនោះដែរ ការវិលត្រលប់មកឆាកប្រលងវិញម្តងនេះ មុន្នីរាជ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់លោកភ្ញាក់ផ្អើលមែនទែន ព្រោះថាសម្លេងរបស់លោកម្តងនេះ ពិតជាពិរោះ និងខ្លាំងជាងពេលដែលលោកប្រលងនៅកម្មវិធី Cambodian Idol រដូវកាលទី១ទៅទៀត៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖ 

មាស មុន្នីរាជ
មាស មុន្នីរាជ កាលប្រលង Cambodian Idol

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]