ថៃ៖ នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសថៃ អាចនិយាយបានថា ជាប្រទេសមួយ ដែលប្រជាជនតាមបណ្តាប្រទេសនីមួយៗ ចូលចិត្តនាំគ្នា ដើរលេងកម្សាន្ត ដើម្បី ស្គាល់តំបន់ប្លែកៗ និង អាហារជាច្រើនមុខ ដែលមានការច្នៃប្រឌិតខ្ពស់ ស្ទើរតែ អ្នកនឹកស្មានមិនដល់។

ជាពិសេស ក៏មានមនុស្សមិនតិចទេ ដែលពេលទៅលេងថៃ មិនបានស្គាល់ នូវមុខម្ហូប ដែលប្រចាំ នៅប្រទេសថៃ ជាមួយនឹងរសជាតិ ឆ្ងាញ់មិនធម្មតា។

ថ្ងៃនេះ ខ្មែរឡូត នឹងធ្វើការបង្ហាញនូវអាហារប្លែកៗ និងប្រចាំប្រទេសថៃ ដើម្បីជាភាពងាយស្រួលមួយ នៅពេលប្រិយមិត្ត ទៅលេងប្រទេសថៃ អាចទទួលទាននូវអាហារទាំងនេះបាន៕

តោះទៅតាមដានទាំងអស់គ្នា៖

១) បុកល្ហុងថៃ៖ ជាអាហារមួយ ដែលជនជាតិថៃ មិនអាចខ្វះបាន ហើយក៏មាន មនុស្សជាច្រើន បានសរសើរ នៃការផ្សំគ្រឿង ដែលធ្វើឲ្យ បុកល្ហុង មានរសជាតិឆ្ងាញ់ផងដែរ។ ចំពោះបុកល្ហុងថៃ មានលក់គ្រប់ទីកន្លែង មិនថា ក្នុងភោជនីយដ្ឋាន ឬអាហារតាមផ្លូវនោះទេ។

បុកល្ហុងថៃ

២) បំពងល្ហុង ញ៉ាំជាមួយទឹកត្រីបន្លែបុក៖ ប្រហែលជាប្លែកណាស់មែនទេ ពេលបានលឺអាហារនេះ តាមការពិតទៅ វាស្រដៀងទៅនឹងបុកល្ហុងដែរ ចំពោះរសជាតិ តែទាស់ត្រង់ គេយកល្ហុងទៅ បំពងឲ្យស្រួយ រួចចាក់ទឹក ទឹកត្រីបន្លែបុក( មានគ្រឿងផ្សំច្រើនចូល រួចហើយ) ច្របល់ចូលគ្នា។ ចំពោះអ្នកខ្លះ គេចូលចិត្ត យកល្ហុង ទៅជ្រលក់ ក៏បានផងដែរ។

បំពងល្ហុង ញ៉ាំជាមួយទឹកត្រីបន្លែបុក

៣) ពងមាន់ ជ្រលក់ម្ទេសជូរ៖ គ្រាន់តែឃើញរូបប៉ុណ្ណឹងទៅហើយ ចុះទម្រាំបានញ៉ាំផ្ទាល់ទៀត? ចំពោះអាហារនេះ គឺហឹរខ្លាំងបន្តិច ដោយសារតែ គេយកម្ទេស ច្របល់ជាមួយនឹង ក្រូចឆ្មារ បែបជូរហឹរ បន្ទាប់មកគេយកទៅ ទទួលទាន ជាមួយនឹង ពងមាន់។ ទោះជាអាហារនេះ ហឹរខ្លាំងក៏ដោយ តែជាអាហារ ជួយបង្កើនថាមពល និងឆ្អែតបានយូរ។

ពងមាន់ ជ្រលក់ម្ទេសជូរ

៤) អាម៉ុក៖ មើលភ្លែត ដូចជានំត្នោតខ្មែរ តែតាមការពិតទៅ នៅខាងក្រោម សុទ្ធតែបង្កប់ នូវសាច់ និងគ្រឿងផ្សំជាច្រើន។ ហើយចំពោះរសជាតិ ក៏មានលក្ខណៈខុសៗគ្នាផងដែរ ទៅតាមហាងនៅមួយៗ ដែលកន្លែងខ្លះ គេធ្វើបែបហឹរខ្លាំង និងកន្លែងខ្លះទៀត ធ្វើបែប ផ្អែមក៏មានផងដែរ៕

អាម៉ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]