ចិន៖ ដូចជាប្រិយមិត្តបានស្គាល់នាងរូចមកហើយ ពីតារាស្រីចិន នាង Vicki Zhao ឬ Zhao Wei ដែលគ្រប់គ្នា តែងតែហៅនាងថា​ត្រចៀកកាំ ដែលបច្ចុប្បន្ន នាងនៅតែ​ទទូលបាន កេរ្តិ៍ឈ្មោះល្បីល្បាញដដែល បើទោះបីឈានចូលវ័យជ្រេបន្តិចក៏ដោយ។

កាលថ្មីៗនេះដែរ តារាស្រីរូបនេះ​ បានចូលរួមកម្មវិធីមួយ ដោយនាងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងឈុតបែបស៊ិចស៊ី បញ្ចេញសាច់ជើង ដ៏សខ្ចី។

ក្នុងនោះដែរ ក៏មានរូបថតរបស់នាងជាច្រើនបានធ្វើការ ចែកចាយពាសពេញបណ្តាញសង្គម ព្រោះកម្រឃើញនាង លេងខ្លួនបែបនេះណាស់ ជាលក្ខណៈបែប យុវវ័យសម័យថ្មី។ ចំពោះរូបថតដែល ត្រូវបានសាយភាយពេញបណ្តាញសង្គមនោះ សុទ្ធតែរូបកែច្នៃទាំងអស់ ដោយប្រើប្រាស់កម្មវិធី Photoshop ដើម្បីធ្វើឲ្យសម្រស់ និងរូបរាង ស្រស់ស្អាតខ្លាំង យ៉ាងល្អឥតខ្ចោះ។ 

ប៉ុន្តែមានរូបមួយសន្លឹក ត្រូវបានបែកធ្លាយ ដែលជារូបពិត គ្មានការកែច្នៃ ដោយឃើញជើងរបស់នាង មិនស្អាត និងមិនស្រឡូន ដូចតាមរូបថតនោះទេ។ ជាពិសេស ក៏មានមនុស្សភាគច្រើន មានការភ្ញាក់ផ្អើល ដែលមិននឹកស្មានថា រូបថតPhotoshop អាចធ្វើឲ្យសម្រស់ជើង របស់តារាស្រីរូបនេះ ខុសគ្នាដាច់ដល់ម្លឹង។

យ៉ាងណាមិញ ក៏មានអ្នកគាំទ្រមួយចំនួន ក៏នៅតែសរសើរនាង ព្រោះថាពេលនេះ នាងចូលវ័យចាស់ទៅហើយ មិនមែនស្អាតល្អឥតខ្ចោះ ដូចពេលនាងនៅក្មេងនោះទេ៕

នាង Vicki Zhao ឬ Zhao Wei
នាង Vicki Zhao ឬ Zhao Wei
នាង Vicki Zhao ឬ Zhao Wei
នាង Vicki Zhao ឬ Zhao Wei
រូបថតជើងរបស់នាងពិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]