យោងតាមប្រភពពត៌មានរបស់គេហទំព័រ ដឺសាន់ (thesun) របស់ប្រទេស អង់គ្លេស បានឲ្យដឹងថា តារាបាល់ទាត់ Didier Drogba បានជូនកាដូពិសេស ដល់អតីតមិត្តរួមក្រុម Chelsea របស់ខ្លួន ដែលមានតម្លៃរហូតដល់ទៅ ជាង ៨សែនអឺរ៉ូ។

អតីតកីឡាករកំពូលរបស់ក្រុម ឆេលស៊ី រូបនេះ បានជូននូវចិញ្ចៀន ដែលឆ្នៃឡើងយ៉ាងពិសេស ធ្វើពីមាស ព្រមទាំងមានដាំត្បូងពេជ្យ និងត្បូងប្រណិតៗ ជាច្រើនទៀត ដោយមានតម្លៃរហូតដល់ទៅជាង ៨សែន អឺរ៉ូ ហើយចិញ្ចៀនមាសទាំងនេះ មានឆ្លាក់ឈ្មោះ កីឡាករ ស្លាកលេខអាវរបស់ពួកគេ ព្រមទាំងកាលបរិច្ឆេទ ដែលពួកគេទទួលបានជោគជ័យក្នុងការប្រកួតធំៗថែមទៀតផង។

កម្មវិធីជួបជុំ និងប្រគល់កាដូអនុស្សាវរីយ៍ នេះត្រូវបានរៀបចំឡើងដោយ កីឡាករ ដ្រក់បា (Drogba) ផ្ទាល់តែម្តង ដោយមានកីឡាករជាច្រើនចូលរួម មានដូចជា John Terry, Paulo Ferreira, Daniel Sturridge, Ryan Bertrand, David Luiz, Ashley Cole និង Branislav Ivanovic ប៉ុន្តែដូចជាមិនឃើញ វត្តមានរបស់កីឡាករ Fernando Torres និង លោក Roberto Di Matteo ឡើយ។

ទោះជាយ៉ាងណា គាត់បានប្រាប់ពីអារម្មណ៍របស់គាត់ ឲ្យដឹងថា រូបគេមានមោទនភាពខ្លាំងណាស់ នូវអ្វីដែលក្រុម ទទួលបានជោគជ័យក្នុងការប្រកួត ហើយគាត់ចង់អោយអ្នកទាំងអស់គ្នា ចង់ចាំថ្ងៃទាំងនោះផងដែរ។ ចំណែកកីឡាករ John Terry ក៏បានឆ្លើយតបប្រាប់ ដ្រកបា វិញដែរថា រូបគេជាវីរបុរស របស់គាត់ ហើយប្រិយមិត្តគាំទ្រ ក្រុម Chelsea ទាំងអស់ស្រលាញ់គាត់។

តើអ្នកទាំងអស់គ្នា ជាប្រិយមិត្តគាំទ្ររបស់ក្រុមតោខៀវ Chelsea ដែរមែនទេ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]