ស្រប​ពេល​ដែល​ប្រជា​ប្រិយ​ភាព​កាន់​តែ​ស្ទុះ​ឡើង តារា​ចម្រៀង​​ឈរ​តំណែង​កំពូល​លោក ឆាយ វីរៈយុទ្ធ បែរ​លេច​ធ្លាយ​ដំណឹង​ថា តារា​រូប​នេះ​កំពុង​ជាប់​ជំពាក់​នឹង​ចំណង​ស្នេហ៍​ត្រីកោណទៅ​វិញ។

ការ​បែក​ធ្លាយ​ដំណឹង​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​កើត​ឡើង​ក្រោយ​ពេល​តារា​រូប​នេះ​បាន​រៀប​មង្គល​ការ​បាន​រយៈ​ពេល​ប្រហែលជាង​​១​ឆ្នាំ​ ជា​មួយ​នឹង​កូន​ស្រី​ថៅកែ​អង្ករ​ ហាក់ សែ នៅ​កំពង់​ចាម​នោះ​។

តាម​រយៈ​ប្រជា​ប្រិយ​ភាព​របស់​តារា​រូប​នេះ​ប្រាកដ​ណាស់​ថា តារា​រូប​នេះ​មាន​នារី​ស្រស់​ស្អាត​មិន​តិច​ទេ​តាម​សុំ​ស្នេហ៍ ដូច្នេះ​ហើយ​ទើប​​មាន​ប្រភព​មួយបាន​​បញ្ជាក់​ថា សព្វ​ថ្ងៃ​នេះ​លោក ឆាយ វីរៈ​យុទ្ធ ​កំពុង​ជាប់​ជំពាក់​នឹង​នារី​ពីរ​នាក់​ក្នុង​ពេល​តែ​មួយ​នោះ។

ប៉ុន្តែ​ជុំវិញ​ព័ត៌​មាន​នេះ ឆាយ វីរៈ​យុទ្ធ បាន​បដិសេធ​ទាំង​ញ័រ​មាត់​ថា៖

«​ស្នេហា​នារី​ពីរ​នាក់​ណា​បង ខ្ញុំ​អត់​ដឹង​ផង នោះ​ប្រហែល​ពួក​គាត់​ទើប​ស្តាប់​បទ Original ​ថ្មី​របស់​ខ្ញុំ ហើយ​អាច​និយាយ​ត​គ្នា​ទៅ ទើប​លេច​រឿង​បែ​ប​​នេះ។ បើ​បង​មិន​ជឿ​ស្តាប​់បទ​នេះ​ទៅ គឺ​បទ «​ស្រឡាញ់​អូន​មួយ​ពេល ស្រឡាញ់​គេ​មួយ​ជីវិត»៕»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ