ភ្នំពេញ ៖ កាលពីយប់មិញនេះ នៅលើបណ្តាញសង្គម ហ្វេសបុក និងយូធូបផ្លូវការ របស់ផលិតកម្មសាន់ដេ បានបញ្ចេញ Video Lyric ចម្រៀងថ្មីមួយបទ របស់តារាចម្រៀងស្រីជួរមុខ កញ្ញា សុខ ពិសី ដែលមានចំណងជើងថា «ហេតុអ្វីយកអូនលេងសើច?» បានធ្វើឲ្យអ្នកស្ដាប់ លន្លង់លន្លោចទៅតាមមនោសញ្ចេតនារបស់បទចម្រៀង ហើយជាពិសេស ពិតជាចាក់ដោតអារម្មណ៍របស់អ្នកស្ដាប់ខ្លាំងតែម្តង។

ជាក់ស្ដែង បទរបស់តារាចម្រៀងស្រីរួសរាយ កញ្ញា សុខ ពិសី ជាសាច់រឿងខ្លីបែបមនោសញ្ចេតនា ដែលសម្ដែងរួមគ្នាជាមួយ លោក ឆាយ វីរៈយុទ្ធ ហើយបទចម្រៀងបែបខ្សែរឿងខ្លីនេះដែរ គឺត្រូវនឹងសាច់រឿងស្នេហា របស់យុវវ័យនាពេលបច្ចុប្បន្ននេះតែម្ដង។

ជាមួយគ្នានេះដែរ បទចម្រៀងមួយបទនេះ នៅមិនទាន់ចេញ MV ជាផ្លូវការនៅឡើយនោះទេ ដែលទើបតែបញ្ចេញ Video Lyric តែប៉ុណ្ណោះ៕

តោះ! កុំឲ្យខាតពេលយូរ ចង់ដឹងថាចម្រៀងមួយបទនេះ មានអត្ថន័យ និងពិរោះដល់កម្រិតណានោះ សូមទៅទស្សនាទាំងអស់គ្នា ៖ 

សុខ ពិសី
ឆាយ វិរៈយុទ្ធ និង​ សុខ​ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ