មហារីក គឺជាប្រភេទជំងឺម្យ៉ាងដែលសារហាវ ហើយមិនអាចព្យាបាលជាឡើយ បើឈានដល់ដំណាក់កាលចុងក្រោយ ហើយមូលហេតុដែលបណ្ដាលឲ្យមានជំងឺមហារីកនេះ អាចមកពីកត្តាតំនពូជ និង កត្តាចំនីអាហារ។ ចំពោះអាហារដែលប្រឈមមុខនឹងជំងឺមហារីកខ្ពស់ គឺតែងតែជាអាហារដែលផ្ទុកជាតិស្ករខ្ពស់ និងអាហារប្រភេទបំពង (ក្នុងខ្លាញ់)។ ប្រភេទអាហារទាំងនេះ វាផ្ដល់ទុក្ខទោសយ៉ាងខ្លាំងដល់សុខភាពរបស់មនុស្ស។

យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូតបានយកប្រភេទម្ហូប គ្រោះថ្នាក់ទាំង៥ ដែលប្រឈមមុខនឹងជំងឺមហារីក ពេលដែលលោកអ្នកបរិភោគវាជាប្រចាំ៖

១. ភេសជ្ជៈផ្អែម៖ នៅពេលដែលលោកអ្នកពិសារភេសជ្ជៈ ដូចជា សូដា ទឹកផ្លែឈើដែលផ្អែមខ្លាំង វាអាចបង្កើនភាគរយនៃជំងឺមហារីកក្រពះ និងពោះវៀនធំ។

២. ដំឡូងបារាំងបំពង៖ នេះគឺជាមុខម្ហូបមួយដែលអាចធ្វើឲ្យជំងឺមហារីក ចម្រើនលូតលាស់ ជាពិសេសនៅពេលដែលគេប្រើ ប្រេងអុីដ្រូហ្សែនមកបំពង។ វាអាចប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធផ្សេងទៀតក្នុងសរីរាង្គរបស់យើង។

៣. នំផ្អែមដូណាត់ (Doughnut)៖ ដូណាត់ វាផ្ទុកនូវបញ្ហាបីដែលបង្ករឲ្យមានជំងឺមហារីក ទីមួយ ជាប្រភេទអាហារបំពង ទីពីរ មានផ្ទុយនូវជាតិស្ករខ្ពស់ និងទីបីគឺវាផ្ទុកនូវសារធាតុគីមី ការបូនអុីដ្រាតខ្ពស់។

៤. ហតដក (Hot dogs)៖ ធ្វើមកពីសាច់ដែលផ្អាប់យូរ មិនស្រស់ វាអាចបណ្ដាយឲ្យមានជំងឺមហារីកក្រពះ និងអាចសម្លាប់ប្រព័ន្ធរំលាយអាហាររបស់យើង។

៥. ម្ហូបដែលឆេះខ្លោច៖ នៅពេលដែលបន្លែ ឬ សាច់ដែលឆេះខ្លោច ចំនួននៃជាតិពុល។ យោងតាមវិទ្យាស្ថាន មហារីកអន្តរជាតិ បានឲ្យដឹងថា ជាតិពុលដែលបានមកពីអាហារខ្លោចនេះ វាដូចទៅនឹងការឆេះនៃថ្នាំជក់ក្នុងបារីដែរ ដែលអាចបណ្ដាយឲ្យមានជំងឺ មហារីកពោះវៀនធំ មហារីកក្រពះ និងប្រព័ន្ធរំលាយអាហារ។

សូមបញ្ជាក់ថា ការប្រឈមមុខនឹងជំងឺមហារីក គឺចំពោះប្រិយមិត្តដែលបរិភោគអាហារទាំងនេះជាប្រចាំ៕

 

អត្ថបទនេះដកស្រង់ពីគេហទំព័រ livestrong

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]