(ភ្នំពេញ)៖ បើនិយាយពីឈ្មោះ របស់អ្នកនាង កែវ ស្រីនាង ទស្សនិកជនភាគច្រើន ប្រហែលជាស្គាល់ច្បាស់ហើយ ព្រោះនាងគឺជាតារាសម្តែងដ៏ល្បីមួយរូប ក្នុងពិភពសិល្បៈ ខណៈវត្តមានអ្នកនាង បានឃ្លាតឆ្ងាយពីវិស័យនេះ មួយរយៈពេលមកហើយ ដោយចាប់យកមុខរបរផ្ទាល់ខ្លួន និងរៀបការប្តីបរទេស ព្រមទាំងមានជំងឺ ឈាមសស៊ីឈាមក្រហម ប្រចាំកាយផងនោះ។

យ៉ាងណាមិញ ថ្មីៗនេះ ទស្សនិកជនឃើញថា អ្នកនាងបានវិលមកសិល្បៈសារជាថ្មី ដោយទើបតែបានតំណែងជាតួឯក ក្នុងរឿងថ្មី របស់ផលិតកម្មមហាហង្ស មានចំណងជើងថា «កាំបិតមុខពីរ» ខណៈការវិលមកជាថ្មីនេះ គឺដោយសារតែមានផលិតករនៅតែត្រូវការ និងទស្សនិកជននៅគាំទ្រ បើទោះបីជា រូបនាងមានជំងឺប្រចាំកាយក៏ដោយ ក៏តារារូបនេះ ហាក់មិនរុញរានោះឡើយ ក្នុងការថតខ្សែភាពយន្តថ្មី ដើម្បីបម្រើអារម្មណ៍ទស្សនិកជនដដែល។

ជាក់ស្តែង តាមរយៈបទសម្ភាសន៍មួយ ក្នុងឱកាស ក្រុងពាលីសម្ពោធរឿង «កាំបិតមុខពីរ» តួឯកស្រីក្នុងរឿងថ្មីនេះ បានថ្លែងប្រាប់ ក្រុមការងារ Khmer Talking ឲ្យដឹងថា ទោះបីជាអ្នកនាងទទួលថតរឿង ទាំងខ្លួនមានជំងឺប្រចាំកាយក៏ដោយ ប៉ុន្តែវាមិនមែនជាបញ្ហាអ្វីខ្លាំងនោះទេ។ មួយវិញទៀត ខាងផលិតកម្មយល់ពីអ្នកនាង ដោយពេលខ្លះនាង គេងមិនសូវបាន ហើយក្រោកពីព្រឹកមិនបាន ក៏ផលិតកម្មយល់ព្រមដែរ។

តារាសម្ដែង កែវ ស្រីនាង បានបន្តថា «ជំងឺរបស់ខ្ញុំ បានព្យាបាលរាប់ឆ្នាំមកហើយ ប៉ុន្តែគ្រាន់តែថា លេបថ្នាំជាប្រចាំ ហើយសុខភាពខ្ញុំមិនមានបញ្ហាអ្វីខ្លាំងនោះទេ។ ម្យ៉ាងវិញទៀត ក្នុងការថតខ្សែភាពយន្តនេះ ស្វាមីរបស់ខ្ញុំ ក៏មិនជំទាស់នោះដែរ សំខាន់ឲ្យតែធ្វើអ្វីដែល នាងចូលចិត្ត។ ទោះបីជាខ្ញុំរវល់ក្នុងការងារសិល្បៈ ក៏មិនខ្លាចភ្លេចលេបថ្នាំនោះដែរ ព្រោះរាល់ពេលដែលត្រូវលេប មានអ្នកយកមកឲ្យខ្ញុំ ដូច្នេះវាមិនមែនជាបញ្ហានោះទេ»។

គួរបញ្ជាក់ផងដែរថា អ្នកនាង កែវ ស្រីនាង ថ្មីៗនេះ បានទទួលថតខ្សែភាពយន្តថ្មីមួយរបស់ ផលិតកម្មមហាហង្ស ដែលមានចំណងជើងថា «កាំបិតមុខពីរ» ដោយបានគ្រងតំណែងជាតួឯក ជាមួយលោក អូន ឧស្សាហ៍ ខណៈវត្តមានរបស់អ្នកទាំងពីរ ធ្លាប់បានសម្តែងជាមួយគ្នា ពីរលើករួចមកហើយ ដោយនេះជាលើកទី៣ ដែលអ្នកទាំងពីចូលរួមថតជាមួយគ្នា។ ដូច្នេះអ្នកទាំងពីរបានយល់ចិត្តថ្លើមគ្នា ដឹងពីបែបបទក្នុងការថតរឿង ជាមួយគ្នារួចហើយ ហេតុនេះ គឺគ្មានបញ្ហាអ្វីជាបញ្ហាចម្បង ក្នុងការថតរឿងថ្មី រឿងនេះទេ៕

កែវ ​ស្រីនាង
កែវ ​ស្រីនាង
កែវ ​ស្រីនាង
កែវ ​ស្រីនាង
កែវ ​ស្រីនាង
កែវ ​ស្រីនាង
កែវ ​ស្រីនាង និងមិត្តសិល្បៈករប្រុសស្រី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង