ភ្នំពេញ៖ តារាកំប្លែងល្បីឈ្មោះមាឌល្អិត ឈរឈ្មោះ និងសាងប្រជាប្រិយភាពជាយូរមកហើយគឺ នាយក្រឹម បច្ចុប្បន្ននៅតែទទួលបានសន្ទុះគាំទ្រខ្លាំងដដែល ទោះមានអ្នកកំប្លែងជំនាន់ថ្មីច្រើនក៏ដោយ។

ដោយឡែក អ្នកទស្សនាមួយចំនួនគិតថា មិនថារឿងភាគ រឿងកំប្លែងយ៉ាងណានោះទេ មើលទៅតួអង្គនីមួយៗសម្តែងពិតជាស្រួល តែធាតុពិតវិញនោះ ពួកគេពិតជាខំប្រឹងខ្លាំងណាស់ មិនថាត្រូវជួបឧបសគ្គបែបណា ក៏នៅតែបន្តដើម្បីឲ្យរឿងនីមួយៗចេញមកល្អ និងទទួលបានការគាំទ្រខ្លាំង។

ជាក់ស្តែង កាលពីថ្មីៗនេះ ផេកផ្លូវការរបស់ក្រុមការងារនាយក្រឹម បានបង្ហោះសកម្មភាព និងរាល់រូបភាពដែលកំពុងតែថតកំប្លែង ដែលនៅក្នុងនោះ គេឃើញថាតារារូបនេះ ពិតជាខិតខំនៅក្នុងការសម្តែងខ្លាំងមែនទែន ដើម្បីឲ្យសាច់រឿងដែលថតចេញមកនោះល្អ និងគួរឲ្យចង់ទស្សនា។

តាមរយៈរូបភាពទាំងនោះឃើញថា នាយក្រឹម ត្រូវដួលនៅលើភក់ ប្រឡាក់សម្លៀកបំពាក់អស់ តែលោកនៅតែមិនបញ្ឈប់ឡើយ លោកនៅតែបន្តសម្តែងរហូតដល់ចប់ ធ្វើឲ្យអ្នកគាំទ្រមួយចំនួន សរសើរដល់រូបលោក ជាមួយនឹងក្រុមការងាររបស់លោកគ្រប់គ្នា៕

ប្រភពរូបភាព៖ សំណើចចុងសប្តាហ៍

សូមទស្សនាសកម្មភាពថតរឿងកំប្លែងរបស់ នាយក្រឹម ខាងក្រោមនេះ៖ 

នាយក្រឹម
នាយក្រឹម​ ពេលសម្តែង
នាយក្រឹម​ ពេលសម្តែង
នាយក្រឹម​ ពេលសម្តែង
នាយក្រឹម​ ពេលសម្តែង
នាយក្រឹម​ ពេលសម្តែង
នាយក្រឹម​ ពេលសម្តែង
នាយក្រឹម​ ពេលសម្តែង
នាយក្រឹម​ ពេលសម្តែង
នាយក្រឹម​ ពេលសម្តែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម